ប្រធានាធិបតីស៊ីរី គ្រោងទៅជួប គីម ជុងអ៊ុន ដល់កូរ៉េខាងជើង

  • 2018-06-04 02:31:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​កូរ៉េខាងជើង បាន​ឲ្យ​ដឹង​ថា ប្រធានាធិបតី​ស៊ីរី លោក បាសារ អាល់អាសាដ គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅ​កាន់​កូរ៉េខាងជើង។

ប្រធានាធិបតី បាសារ អាល់អាសាដ (ខាងឆ្វេង) ទទួលលិខិតបញ្ជាក់ការទូត ពីឯកអគ្គរដ្ឋទូតថ្មីរបស់កូរ៉េខាងជើង

វា​នឹង​ក្លាយ​ជា​លើក​ដំបូង​បង្អស់​សម្រាប់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន ដែល​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ប្រមុខ​រដ្ឋ ចាប់​តាំង​ពី​បាន​ទទួល​អំណាច​កាល​ពី​ឆ្នាំ២០១១ មក។

មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន

គួរ​បញ្ជាក់​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ មេដឹកនាំ​ផ្ដាច់ការ គីម ជុងអ៊ុន បាន​ធ្វើ​សកម្មភាព​ផ្នែក​ការ​ទូត​ជា​ច្រើន ដូចជា ជួប​ជាមួយ​ប្រធានាធិបតី​ចិន កាល​ពី​ខែ​ឧសភា ហើយ​កំពុង​រំពឹង​ចូល​រួម​កិច្ចប្រជុំ​កំពូល ជាមួយ​ប្រធានាធិបតី​អាមេរិក នា​ខែ​មិថុនា​នេះ​ទៀត​ផង។

គួរ​រំលឹក​ឲ្យ​ដឹង​ផង​ដែរ​ថា ប្រទេស​ស៊ីរី និង កូរ៉េខាងជើង ធ្លាប់​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា សហការ​គ្នា​ផលិត​អាវុធ​គីមី ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​វិញ។

ទោះ​បី​ជា​យ៉ាង​ណា ភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េខាងជើង មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ដំណើរ​ទស្សនកិច្ច ដែល​ត្រូវ​បាន​លើក​ឡើង​នេះ​ឡើយ។

ភ្នាក់ងារ​ព័ត៌មាន KCNA បាន​ស្រង់​សំដី​លោក អាសាដ និយាយ​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ថា «ខ្ញុំ​នឹង​ទៅ​ទស្សនកិច្ច​កូរ៉េខាងជើង និង ជួប​លោក គីម ជុងអ៊ុន»៕

លោក បាសារ អាល់អាសាដ

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី