បុរសចិនចុះជណ្តើរថយក្រោយ៥២កាំ ប្រើពេល៥វិនាទី កំពុងចង់បានកំណត់ត្រាពិភពលោក (វីដេអូ)

  • 2018-06-06 03:31:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល ជាមួយ​នឹង​សមត្ថភាព​របស់​ខ្លួន ដែល​អាច​ចុះ​ជណ្ដើរ​ថយក្រោយ​លឿន​បំផុត​កម្រ​បាន​ឃើញ។

លោក Yin Zuoping អាយុ​៥៧ឆ្នាំ អាច​ចុះ​ជណ្ដើរ​ថយ​ក្រោយ ៥២កាំ ប្រើ​ពេល​ត្រឹមតែ ៥វិនាទី​ប៉ុណ្ណោះ។ បុរស​រូប​នេះ​បាន​ហ្វឹកហាត់​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ និង​កំពុង​តែ​ចង់​ប្រជែង​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក «ចុះ​ជណ្ដើរ​ថយក្រោយ​លឿន​បំផុត»។

លោក Yin Zuoping

យ៉ាងណាមិញ មូលហេតុ​ដែល​លោក Yin ចាប់ផ្ដើម​រត់​ចុះ​ជណ្ដើរ​ប្លែក​ពី​គេ​បែប​នេះ គឺ​មិន​ធម្មតា​នោះ​ទេ។ លោក​និយាយ​ថា លោក​បាន​រក​ឃើញ​វិធីសាស្ត្រ​អាច​ជួយ​កុំ​ឲ្យ​រអិល​ជើង​ធ្លាក់​ជណ្ដើរ នៅ​ពេល​រអិល។

បុរស​មក​ពី​ទីក្រុង Jinan ខេត្ត Shandong ខាងលើ​​បាន​និយាយ​ថា «ជណ្ដើរ​មាន​សភាព​រអិល​នៅ​រដូវ​វស្សា ដូច្នេះ​ខ្ញុំ​គិត​ថា ការ​ដើរ​ចុះ​ជណ្តើរ​ថយ​ក្រោយ​ជា​ការ​ប្រសើរ»។

គួរ​បញ្ជាក់​ថា កំណត់ត្រា​ផ្ទាល់ខ្លួន​ល្អ​បំផុត​របស់ លោក Yin គឺ ប្រើ​ពេល ៤ វិនាទី​កន្លះ​សម្រាប់​ការ​ចុះ​ជណ្ដើរ​ថត​ក្រោយ ចំនួន ៥២កាំ៕

ចង់​ដឹង​យ៉ាង​ណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង