សន្លប់ស្ដូក ឃើញតម្លៃឡាន Lexus RX កៅអី ៣ ជួរលក់នៅវៀតណាម
- 2018-06-07 01:39:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សន្លប់ស្ដូក ឃើញតម្លៃឡាន Lexus RX កៅអី ៣ ជួរលក់នៅវៀតណាម
ចន្លោះមិនឃើញ
Lexus RX ស៊េរីថ្មីដែលមានកៅអីអង្គុយ ៣ ជួរបានលេចមុខនៅប្រទេសវៀតណាមកាលពីថ្មីៗនេះ។ រថយន្តដែលនាំចូលដោយក្រុមហ៊ុនឯកជននេះ មានលក់ក្នុងតម្លៃប្រមាណ ២១,៥ ម៉ឺនដុល្លារឯណោះ។
តម្លៃនេះគឺថ្លៃកប់ពពក បើធៀបនឹងតម្លៃលក់នៅសហរដ្ឋអាមេរិកដែលមានចាប់ពី ៤៧ ៦៧០ ដុល្លារ ដល់ ៤៩ ០៧០ ដុល្លារ។ រចនាបថរបស់ Lexus RX កៅអីបីជួរនេះ មិនខុសគ្នាពី RX ធម្មតាប៉ុន្មាននោះទេ ប៉ុន្តែមានរាងវែងជាង RX ធម្មតាប្រវែង ១១០ ម.ម។
ប្រភេទដែលដាក់លក់នៅវៀតណាមនេះគឺ RX 350L ដែលមានម៉ាស៊ីន ៣,៥ លីត្រ ស៊ីឡាំង ៦ កម្លាំង ២៩០ សេះ ប្រើប្រអប់លេខអូតូ ៨ វគ្គ និង ប្រើប្រព័ន្ធបើកបរប៉ុងពីរ។
Lexus RX កៅអីបីជួរនេះដែរមានតម្លៃថ្លៃជាង RX ធម្មតាដែលលក់លើទីផ្សារប្រទេសវៀតណាម ប្រមាណជាង ៤ ម៉ឺនដុល្លារឯណោះ៕