វិធីមួយ ចោរអាចធ្វើស៊ីម្ចាស់ទូរសព្ទ iPhone គ្មានសល់ដានម៉ាតិច
- 2018-06-12 01:51:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីមួយ ចោរអាចធ្វើស៊ីម្ចាស់ទូរសព្ទ iPhone គ្មានសល់ដានម៉ាតិច
ចន្លោះមិនឃើញ
មិនប្រាកដនោះទេ ថាអ្នកនឹងស្ថិតនៅជិត iPhone គ្រប់ពេល។ គន្លឹះទាំងនេះ អាចជួយអ្នកមានទំនុកចិត្តខ្ពស់ពេលភ្លេចទូរសព្ទនៅផ្ទះ ឬកន្លែងធ្វើការបាន។
១) ប្រើលេខកូដ
ចូលទៅកាន់ Settings > Touch ID & Passcode ឬ Settings > Face ID & Passcode ជ្រើសរើសប្រើមុខងារស្កេនក្រយៅដៃ ឬមុខ។ គួរប្រាកដថាជម្រើស iPhone Unlock បានបើកដំណើរការ ក្រោយដំឡើងប្រើប្រាស់លេខកូដរួច។
នេះអាចការពារទូរសព្ទមិនឲ្យអ្នកដទៃ អូសប្រើបានងាយៗ ជាមួយលេខកូដ ៦ ខ្ពង់។ Touch ID ឬ Face ID ជាមុខងារការពារសុវត្ថិភាពងាយស្រួលប្រើ ត្រឹមប្រើម្រាមដៃ ឬមុខ។
២) បិទចោលការប្រើប្រាស់ Siri និង Control Center ពីអេក្រង់ Lock screen
ចូលទៅកាន់ Settings > Touch ID & Passcode ឬ Face ID & Passcode ហើយត្រង់ផ្នែក ALLOW ACCESS WHEN LOCKED ចុចប៊ូតុងបិទក្បែរពាក្យ Control Center និង Siri។
ត្បិតប្រើលេខកូដការពារ តែអ្នកដឹងទេ Siri អាចចែកចាយព័ត៌មានសំខាន់ៗពីផ្ទាំង Lock screen ជាពិសេសពេល បាត់ទូរសព្ទ។ មួយវិញទៀត អាចបើកមុខងារ Airplane mode តាមរយៈ Control Center ពីផ្ទាំង Lock screen។ iPhone ប្រើ Airplane mode មុខងារតាមដានស្វែងរកទូរសព្ទ (Find my iPhone) នឹងមិនដំណើរការឡើយ។
៣) ឲ្យ iPhone បិទឆាប់ជាងមុន
Setting នេះអាចឃើញមានលើផ្ទាំង Touch ID & Passcode នៃ Settings។ ជម្រើសសុវត្ថិភាពល្អបំផុតគឺកំណត់ Require Passcode ទៅជា Immediately ដែលតម្រូវឲ្យគ្រប់គ្នា រួមទាំងអ្នក លើកទូរសព្ទមកប្រើ ត្រូវបញ្ចូលលេខកូដ។ Setting នេះកំណត់ជា Immediately ជា Default ពេលដំឡើងប្រើ Touch ID ឬ Face ID។ ពេលជិះរថយន្តក្រុង ឬនៅភោជនីយដ្ឋាន ការទុកទូរសព្ទមួយភ្លេច រយៈពេលមួយ អ្នកផ្សេងអាចទាញយកមកប្រើបាន។
៤) បើកមុខងារការពារទិន្នន័យ
ចូលទៅកាន់ Settings > Touch ID & Passcode អូសចុះក្រោមចុងបញ្ចប់ ហើយចុចបើកមុខងារ Erase Data។
មុខងារសុវត្ថិភាពនេះ នឹងលុបសម្អាតទូរសព្ទ ក្រោយពេលបញ្ចូលលេខកូដខុស ១០ ដង។ ក្រោយពេលបញ្ចូលខុស ៤ ដង iOS នឹងពន្យារពេលបញ្ចូលម្ដងទៀត។ ពន្យារពេល ១ នាទី ពេលខុស ៥ ដង, ៥ នាទី ពេលខុស ៦ ដង, ១៥ នាទី ពេលខុស ៧ ទៅ ៨ ដង ហើយ ១ ម៉ោង ពេលខុស ៩។
៥) បើកមុខងារ Find My iPhone
ចូលទៅកាន់ Settings > ឈ្មោះគណនី > iCloud > Find My iPhone ហើយចុចប៊ូតុងបើកត្រង់ Find My iPhone។
មុខងារនេះ ជួយអ្នកតាមដាន Device បានបាត់ ដោយបង្ហាញទីតាំង iPhone លើផែនទី។ អាចចាក់សំឡេងលើទូរសព្ទ ងាយស្រួលស្វែងរកពេលនៅជិតៗ ហើយក៏អាច Lock iPhone និងលុបទិន្នន័យពីចម្ងាយផងដែរ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ