ទីបំផុត! ដូណាល់ ត្រាំ ជួបចាប់ដៃ គីម ជុងអ៊ុនជាលើកដំបូង (មានវីដេអូ)

  • 2018-06-12 02:08:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 33

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​ទី ៤៥ លោក ដូណាល់​ត្រាំ បាន​ជួប​ចាប់​ដៃ​គ្នា​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម​ជុងអ៊ុន កាល​ពី​ព្រឹកមិញ​នេះ។

ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​ពីរ បាន​ជួប​ចាប់​ដៃ​គ្នា​មុន​ជំនួប​កំពូល​ចាប់​ផ្ដើម​កាល​ពី​ព្រឹក​មិញ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ កាយវិការ​នេះ ជា​សញ្ញា​នៃ​ការ​ទូត​ដ៏​ល្អ​ប្រសើរ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ពី​មុន​មក។

គួរ​បញ្ជាក់​ថា ជំនួប​កំពូល​រវាង​មេ​ដឹក​នាំ​ទាំង​២ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ឯ​សណ្ឋាគារ​ផ្កាយ​៥ Capella នៅ​លើ​កោះ Sentosa របស់​សិង្ហបុរី នា​ថ្ងៃ​អង្គារ​នេះ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖


ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន