អ៊ីនធឺណិត​តាមខេត្ត​ដើរ​យឺត​ ការ​ពិត​មក​ពី​ចឹង​សោះ​

  • 2018-06-14 05:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលរដ្ឋ និង​អ្នក​ប្រើប្រាស់​ទូទៅ​ច្រើនរ​អ៊ូរពី​សេវាអ៊ីនធឺណិត​តាម​ខេត្ត​ដើរ​យឺត​។ តាម​ការ​លើក​ឡើង​របស់​រដ្ឋមន្ដ្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ បាន​បញ្ជាក់​ថា អ៊ីនធឹណិត​ល្បឿនលឿន​ មិន​ទាន់​អាច​គ្របដណ្តប់​​បានទូលំទូលាយទេ ជាពិសេស​តាម​បណ្តា​ខេត្ត​និង​ជនបទ​ដាច់ស្រយាល។

លោក ត្រាំ អ៊ីវតឹក ​បាន​លើក​ឡើង​ក្នុង​ពិធី​ប្រកាស​តែង​តាំង​ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​១២ ខែ​មិថុនា ថា សេវា​អ៊ីនធឺណិត​ល្បឿនលឿន 4G នៅ​តាម​ជនបទ​​គ្រប​ដណ្តប់​បាន​​ប្រហែល ១៦% ទីក្រុង​និង​ទី​ប្រជុំជន​​បាន​ប្រហែល ៥៧%។ ចំពោះ​ប្រព័ន្ធ​សេវា​អ៊ីនធើណេត 3G វិញ នៅទូទាំង​ប្រទេស​បាន ៦០%។

តាមរដ្ឋមន្រ្តីបញ្ជាក់​ដូច្នេះ​ថា រដ្ឋាភិបាល​នឹង​​ដាក់​​គោលដៅ​នៅឆ្នាំ​២០២០ ប្រព័ន្ធ​អ៊ីនធើណេត​ល្បឿនលឿន​នៅ​តាម​ទីក្រុង នឹង​មាន​ដល់ ១០០% និង​នៅ​តាម​ជនបទ​​ឲ្យ​បាន​ ៨០% និង​ប្រព័ន្ធ​សេវា​ទូរសព្ទ​អត់ខ្សែ នឹងមាន​សេវា​គ្រប​ដណ្ដប់ដល់​ទីប្រជុំជន​គ្រប់ ១០០% នៅទូទាំង​ប្រទេស​៕

ប្រភព៖ AKP   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា