សប្បាយ​ខ្លាំង​! សុទ្ធ​តែ​តារា​ចម្រៀង​ល្បី​ៗ​ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី​ សប្បុរសធម៌ SOUNDWAVE

  • 2018-06-17 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​យប់​ថ្ងៃ​សៅរ៍​ម្សិល​មិញ​នេះ តារា​ចម្រៀង​ល្បីៗ​និង​ក្រុម​រាំ​ជា​ច្រើន​បាន​ចូលរួម​ច្រៀង​ និង​ សម្ដែង​ ធ្វើ​ឲ្យ​ការ​ប្រគំតន្ត្រី​នេះ​ពិត​ជា​កក្រើក។ Soundwave Concert គឺ​ជា​កម្មវិធី​បង្កើត​ឡើង​ដោយ​អង្គការ The Sound Initiative សហការ​ជាមួយ​​ ភោជនីយដ្ឋាន​អាមេរិក Hard Rock Cafe។

តារា​ល្បីៗ​ដូច​ជា ឡូរ៉ា​ ម៉ម​ និង​ ក្មេង​ខ្មែរ សុទ្ធ​តែ​បាន​សម្ដែង​បទ​ចម្រៀង​និង​រាំ​កម្សាន្ត​ជាមួយ​ទស្សនិកជន​នៅ​ទី​នោះ​យ៉ាង​សប្បាយ​រីករាយ​ ដែល​នេះ​ជា​បទ​ពិសោធន៍​ថ្មី​មួយ​ មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក។

កម្មវិធី​ប្រគំតន្ត្រី​នេះ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​​ការ​ស្វែង​រក​ថវិកា​ដើម្បី​ផ្គត់​ផ្គង់​គម្រោង The Sound Initiative ជា​កន្លែង​ផ្ដល់​ឱកាស​ឲ្យ​​យុវវ័យ​កម្ពុជា​មាន​​លទ្ធភាព​សិក្សា​ លើ​ផ្នែក​តន្ត្រី សម្រាប់​អ្នក​ចម្រៀង​ កវីនិពន្ធ​ និង​ផលិតករ​តន្ត្រី។ នេះ​គឺ​ជា​ជំហាន​ថ្មី​មួយ​ក្នុង​ការ​លើក​កម្ពស់​វិស័យ​សិល្បៈ​នៅ​ប្រទេស​កម្ពុជា ដោយ​បង្កើន​សមត្ថភាព​ អ្នក​មាន​ជំនាញ​ខាង​ផ្នែក​​សិល្បៈ​ជំនាន់​ថ្មី។

នេះ​ជា​ទិដ្ឋភាព​ផ្សេងៗ​ នៅ​ក្នុង​កម្មវិធី​ប្រគំតន្ត្រី​សប្បុរស​ធម៌ Sound Wave៖

អត្ថបទ៖ ធារ៉ូ