របៀបអង្គុយទាំង៤ អាចឆ្លុះបញ្ចាំងថា អ្នកជាមនុស្សស្រីបែបនេះណា
- 2018-06-18 02:46:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបអង្គុយទាំង៤ អាចឆ្លុះបញ្ចាំងថា អ្នកជាមនុស្សស្រីបែបនេះណា
ចន្លោះមិនឃើញ
តើអ្នកមានឯករាជ្យអាចសម្រេចចិត្ត ឬផ្លាស់ប្ដូរអ្វីតាមតែចិត្តនឹងឃើញមែនឬទេ? តើអ្នកចូលចិត្តស្អាត និងឧស្សាហ៍មែនទេ? តើអ្នកជាមនុស្សល្អិតល្អន់ឬយ៉ាងណា? ចង់ដឹងស្វែងយល់ពីចរិតលក្ខណៈរបស់អ្នកតាមរយៈរូបភាពអង្គុយរបស់ក្មេងស្រីដែលអ្នកគិតថាត្រូវជាមួយខ្លួនឯងបំផុត។
១.របៀបអង្គុយទី ១
អ្នក គឺជាមនុស្សដែលមានទំនុកចិត្តយ៉ាងខ្លាំង និងមិនស្ទាក់ស្ទើរក្នុងការទទួលយកបញ្ហាប្រឈមថ្មី ហើយអ្នកក៏ជាប្រភេទមនុស្សទទួលយកបញ្ហាប្រឈមទាំងអស់ជាមួយភាពសុទិដ្ឋិនិយម ភាពរីករាយ និងទំនុកចិត្ត។ អ្នកខិតខំ ដើម្បីទទួលបានការគោរពពីអ្នកដទៃ។ លើសពីនេះទៅទៀតអ្នកក៏ជាមនុស្សលេចធ្លោម្នាក់នៅក្នុងចំណោមមនុស្សជាច្រើន។
២.របៀបអង្គុយទី ២
បើអ្នកអង្គុយដូចរូបភាពទី ២ បញ្ជាក់បានយ៉ាងច្បាស់ថា អ្នកមិនដែលសម្រេចចិត្តលើអ្វីដោយប្រើអារម្មណ៍ ឬបេះដូងឡើយ។ តែ អ្នកធ្វើការដោយឯករាជ្យ សម្រេចចិត្តដោយការពិចារណាច្បាស់លាស់ គ្មានការអន្តរាគមន៍ ឬជំនួយពីនរណាម្នាក់។ ចាប់ពីអាយុ ៣០ ឆ្នាំ ទៅ អ្នកអាចគ្រប់គ្រងអារម្មណ៍របស់អ្នកបានយ៉ាងល្អ ហើយអាចសម្រេចបាននូវភាពជោគជ័យនៅក្នុងអាជីព ស្ថិតនៅកម្រិតកំពូលទៀតផង។
៣.របៀបអង្គុយទី ៣
អាចនិយាយបានថា អ្នកជាមនុស្សហ្មត់ចត់ យុត្តិធម៌ ហើយចង់វិភាគអ្វីៗគ្រប់យ៉ាងពីព័ត៌មានលំអិតតិចតួចបំផុត មុនពេលចាប់ផ្ដើមបញ្ចេញមតិ។ ដោយសារតែរឿងនេះ អ្នកច្រើនតែចំណាយពេលយូរ ដើម្បីធ្វើការសម្រេចចិត្ត ប៉ុន្តែអ្វីដែលអ្នកផ្ដល់ទៅ ជានិច្ចកាលត្រូវបានគេទទួលស្គាល់គ្រប់គ្នា។
៤.របៀបអង្គុយទី ៤
បើអ្នកមានទម្លាប់អង្គុយដូចរូបខាងក្រោមនេះ បង្ហាញថា អ្នកមិនមានមហិច្ឆតាខ្លាំងពេកទេ អ្នកជាមនុស្សដឹងពីសមត្ថភាពរបស់ខ្លួនឯង និងពីអ្វីដែលខ្លួនអាចធ្វើបានប៉ុណ្ណោះ។ អ្នកតែងតែខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅរបស់អ្នកជានិច្ច ដោយតែងតែព្យាយាមកែលំអខ្លួនឯងជារៀងរាល់ថ្ងៃ។ អ្នកក៏ជាប្រភេទមនុស្សមិនចង់ទទួលយកបញ្ហាប្រឈមថ្មី ហើយអ្នកក៏មិនមានឆន្ទៈចាកចេញពីតំបន់សុវត្ថិភាព ដើម្បីឈានដល់គោលដៅ៕
ចុចអាន៖