ប្រើ​ទឹក​លុយ​ទិញ​បេះដូង​ តើ​អាច​ទៅ​រួច​ទេ?

  • 2018-06-22 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្នេហា​ងប់ងុល​​ស្រលាញ់​គេ​តែ​ម្ខាង​ពិត​ជា​អាច​ផ្លាស់ប្ដូរ​ទឹក​ចិត្ត​​មនុស្ស​​បាន​ឬ​យ៉ាង​ណា? វាសនា​ គឺ​ជា​បុរស​​ម្នាក់​ដែល​អាង​ទឹក​ប្រាក់​ បុណ្យស័ក្ដិ ហើយ​គេ​​ព្យាយាម​​រក​គ្រប់​មធ្យោបាយ​ដើម្បី​​​យក​ធារី​មក​នៅ​ក្បែរ​ខ្លួន​។ ប៉ុន្តែ​អំណាច​នៃ​ក្ដី​ស្រលាញ់​ស្មោះស្ម័គ្រ​មិន​អាច​បង្វែង​ចិត្ត​នាង​ឲ្យ​ក្បត់​ប្ដី​បាន​​ឡើយ​ទើប​ការ​ស្រលាញ់​របស់​វាសនា​មួយ​នោះ​ប្ដូរ​ទៅ​ជា​ការ​ចង់​ឈ្នះ​​ចាញ់​ ទាមទារ​រក​កិត្តិយស​ទៅ​វិញ។

តើ​វាសនា​នឹង​ប្រើ​ឧបាយកល​អ្វី​ខ្លះ​ក្នុង​ការ​ដណ្ដើម​យក​ធារី? ចុះ​ជីវិត​គ្រួសារ​របស់​​នាង​វិញ​នឹង​ទៅ​ជា​យ៉ាង​ណា?

ចម្លើយ​​នឹងមាន​​​នៅ​ក្នុង​រឿង​​ «បេះដូង​ឆ្កួត» ​ដែល​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ០១ ខែ កក្កដា​នេះ។ ជួប​គ្នា​នៅ​ប្រលោមលោក​សប្បាយ

អត្ថបទ៖ Chhai Yarith