លក់​ស្លាក​លេខ​ឡានតាម​​អនឡាញ រដ្ឋរក​ចំណូល​បានជាង ១០ លាន​ដុល្លារ

  • 2018-06-23 02:24:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ស៊ុន ចាន់ថុល ទេស​រដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួងសាធារណការ បាន​បញ្ជាក់​ថា ក្រសួង​សាធារណការ បាន​លក់​ស្លាក​​លេខ​រថយន្ដ​ជាង ៦ម៉ឺន ស្លាក ដោយ​នាំ​ថវិកាចូលជាតិ ជាង ១០លានដុល្លារ ខណៈ​ស្លាកលេខ​រថយន្ដ​ខ្លះ​មានតម្លៃខ្ពស់បំផុតជាង២ម៉ឺនដុល្លារ។​

​លោក ស៊ុន ចាន់ថុល ទេស​​​រដ្ឋ​ម​ន្ត្រី រដ្ឋ​ម​ន្ត្រី​​​ក្រសួង​សាធារណការ បាន​​​បញ្ជាក់​​​ថា ក្រសួង​​​សាធារណការ បាន​​​លក់​​​ស្លាក​លេខ​​​រ​ថយ​ន្ដ​​​ជាង ៦​ម៉ឺនស្លាក ដោយ​​​នាំ​​​ថវិកា​ចូលជាតិជាង ១០​លាន​ដុល្លារ ខណៈ​​​ស្លាក​លេខ​​​រ​ថយ​ន្ដ​​​ខ្លះ​​​មាន​តម្លៃ​ខ្ពស់​បំផុត​ជាង​២​ម៉ឺន​ដុល្លារ។ ​ ​ក្រសួង​សាធារណការ បាន​​​ដាក់​​​ឲ្យ​​​ដំណើរការ​​​ជា​​​សាធារណៈ ការ​​​ចុះបញ្ជី​​​តាម​​​ប្រព័ន្ធ​អន​ឡា​ញ ដោយ​​​ប្រជា​ពល​រដ្ឋ​​​ចង់​​​ធ្វើ​​​ស្លាក​​​លេខ ចុះ​​​បញ្ជី​​​យាន​យ​ន្ត គឺ​​​អាច​​​ធ្វើ​​​បាន​​​តាម​​​ប្រព័ន្ធ​​​អន​ឡាញ ដែល​​​មាន​​​លក្ខណៈ​​​ល្អ​​​ប្រសើរ ចំណេញ​​​ពេលវេលា និង​​​កាត់បន្ថយ​​​ការ​​​រត់ការ និង​​​មាន​តម្លាភាព។ ​ ​ក្នុង​​​ពិធី​​​សម្ពោធ​​​ដាក់ ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូ​វ​ម​ណ្ឌ​ល​ផ្តល់​សេវា​ប័ណ្ណបើកបរ នៅ​ផ្សារ​ទំនើប​អ៊ី​អន​២ សែន​សុខ នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល មាន​ប្រសាសន៍ថា “​តាំងពី​យើង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូ​វ​ប្រព័ន្ធ​អន​ឡា​ញ ចុះបញ្ជី​តាម​អន​ឡា​ញ យើង​បាន​ដាក់លក់​លេខ​ឡាន ចំនួន​៦​ម៉ឺន​លេខ​ទៅហើយ ក្នុង​នោះ​ថវិកា​ជូនជាតិ​ជាង​១០​លាន​ដុល្លារ ស្លាក​លេខ​ខ្លះ​លក់​១​ម៉ឺន ខ្លះ​២​ម៉ឺន​ដុល្លារ​”​។​

​លោក​បន្ដថា ក្រសួង​សាធារណការ បាន​សហការជាមួយ​អគ្គនាយកដ្ឋាន​ពន្ធ​ដាគ​យ ដើម្បី​ត​ភ្ជាប់​ប្រព័ន្ធ​អន​ឡាញ ធ្វើយ៉ាងណា ឲ្យ​ពលរដ្ឋ​ងាយស្រួល ក្នុង​ការ​ប្ដូរ​កម្មសិទ្ធិរ​ថយ​ន្ដ។ រហូតដល់​ពេល​នេះ រ​ថយ​ន្ដ​ឈៀកច​ល័​ត បាន​ជាង​៣​ម៉ឺន​គ្រឿង ខណៈ​ឈៀក​តាម​ប្រ​ព័​ន្ធ​អន​ឡាញ បាន​ជាង​៤៣​ម៉ឺន​គ្រឿង។​

​ឆ្លៀតឱកាស​នោះ​ផងដែរ ទេស​រដ្ឋ​ម​ន្ត្រី ស៊ុន ចាន់ថុល បាន​រំលឹកថា ការដាក់​ឲ្យ​ប្រើប្រាស់ ម​ណ្ឌ​ល​ផ្តល់​សេវា​ ​ ​ប័ណ្ណបើកបរ នៅ​ផ្សារ​ទំនើប​អ៊ី​អន​១ កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ រហូតមកដល់​ពេល​នេះ ក្រសួង​បានធ្វើ​ប័ណ្ណបើកបរ និង​ផ្ទេរ​ប័ណ្ណបើកបរ ជាង​១​ម៉ឺន​ប័ណ្ណ។​

​លោក​បន្ថែមថា ជន​បរទេស​ក៏​អាច​ធ្វើ​ប័ណ្ណបើកបរ នៅ​ផ្សារ​ទំនើប​អ៊ី​អន​២ ហើយ​ក្រសួង​សាធារណការ ធ្វើ​គ្រប់​យ៉ាង​ដើម្បី​នៅ​ជិត​ផ្ទះ​ពល​រដ្ឋ ឲ្យ​ស្របតាម​គោលនយោបាយ របស់​រាជ​រដ្ឋាភិបាល​។ លោក​ថា សព្វថ្ងៃ​មាន​អ្នក​ដោ​ន​ឡូត​អេប មក​ប្រឡង​ទ្រឹស្ដី មាន​ជាង​១០​ម៉ឺន​នាក់។​

​ក្នុង​ពិធី​នោះដែរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ដឹកជញ្ជូន​ផ្លូវគោក បាន​លើកឡើងថា ផ្តល់​សេវា​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​២ ចាប់ពី​ថ្ងៃទី​២៩ ឧសភា ដល់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ បាន​ផ្តល់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចំ​នួន​៣៥៨​ប័ណ្ណ , ទុតិយតា​ប័ណ្ណ​បាន​ចំនួន​២៦​បណ្ណ និង​ប្រឡង​យក​ប័ណ្ណបើកបរ​បាន​១​នាក់ សរុប​បាន​៣៨៥​ប័ណ្ណ។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា មាន​រ​ថយ​ន្ដ​ជាង​៨០​ម៉ឺន​គ្រឿង ខណៈ​ម៉ូតូ​មាន​ជាង​៣​លាន​គ្រឿង ៕​ ​

ប្រភព៖ Dap-news

អត្ថបទថ្មី