ឃើញ Link ទាញយកហ្គេម Fornite លើ Android តែហ៊ានអនុវត្តតាមប្រយ័ត្នស៊យធំ
- 2018-06-25 11:58:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញ Link ទាញយកហ្គេម Fornite លើ Android តែហ៊ានអនុវត្តតាមប្រយ័ត្នស៊យធំ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Epic Games ធ្លាប់បានប្រកាសម្តងរួចមកហើយ សម្រាប់ប្រព័ន្ធ Android អាចមានសិទ្ធិទាញយកហ្គេម Fortnite ក្នុងអំឡុងរដូវក្តៅ ឆ្នាំ ២០១៨ ប៉ុន្តែចម្លែកអ្វីមានវីដេអូចែករំលែកមួយចំនួនលើគេហទំព័រ YouTube បានប្រើល្បិចបញ្ឆោតបង្កើតជា Link ក្លែងក្លាយ ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់។
ស្របពេលប្រជាប្រិយភាពរបស់ Fortnite កាន់តែផ្ទុះឡើង ជនខិលខួចលើប្រព័ន្ធអ៊ីនធឺណិតក៏ឆ្លៀតឱកាសបង្កើតនូវ Link ក្លែងក្លាយមានបង្កប់ Malware កេងផលប្រយោជន៍ពីម្ចាស់ឧបករណ៍។
ថ្លែងប្រាប់សារព័ត៌មាន The Independent អ្នកស្រាវជ្រាវនូវស្ថាប័នបច្ចេកវិទ្យា ESET លោក Lukas Stefanko បានមានប្រសាសន៍ថា៖ "មានរាប់សិបវីដេអូលើ YouTube ដែលកំពុងមានអ្នកទស្សនារាប់លាននាក់ បានក្លែងបន្លំអ្នកប្រើប្រាស់ក្នុងការបង្កើតចំណូលសម្រាប់ខ្លួនឯង ហើយហានិភ័យខ្ពស់បំផុតត្រង់ថាមនុស្សចាប់ផ្ដើមជឿ និងព្រម Download គ្រប់ App ដែលពួកគេបានឃើញក្នុង Description ខាងក្រោមវីដេអូ។ បន្ថែមពីនេះ ខ្ញុំបានរកឃើញមេរោគ Trojan-SMS និងបណ្តា Ransomware ក៏ដូចជា Spying Software ជាច្រើនថែមទៀតផង"។
Example how you can get infected by downloading #Fortnite Android app from YouTube video with 130K+ views.
— Lukas Stefanko (@LukasStefanko) June 21, 2018
This one send SMS to premium rate number and downloads another fake app. pic.twitter.com/pYj8GZoqoZ
អ្នកស្រាវជ្រាវមួយរូបផ្សេងទៀតក៏បានបន្ថែម៖ "អ្នកប្រើប្រាស់គួរមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការរុករកហ្គេម Fortnite សម្រាប់លេងលើ Android ដោយយើងជំរុញឲ្យអ្នករាល់គ្នាសូមធ្វើការទាញយកហ្គេមតែពីប្រភពដែលមានការអនុញ្ញាតច្បាស់លាស់ និងស្របច្បាប់ដូចជា Google Play”។
រំឭកដែរថា Fortnite បច្ចុប្បន្នអាចលេងបានលើឧបករណ៍ Xbox One, Playstation 4, Nintendo Switch, PC, Mac និង iOS លើកលែងតែប្រព័ន្ធ Android ប៉ុន្តែសង្កេតឃើញមានការចាប់អារម្មណ៍ច្រើន មិនដល់មួយឆ្នាំ មានអ្នកលេងសរុបដល់ទៅជាង ៤៥ លាននាក់៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
អស្ចារ្យណាស់! កុំព្យូទ័រផលិតដោយកូនខ្មែរ ត្រៀមលក់ខែសីហា តម្លៃធូរថ្លៃ
កាន់តែធ្ងន់ហើយ អ្នកចែកចាយស៊ីមបន្ត អត់យកអត្តសញ្ញាណប័ណ្ណ ប្រយ័ត្នជាប់គុក