ប្រកួត​ថត​រូប Huawei ជម្រុះ​ខ្ទេច ពី ៤០០ សល់​ត្រឹម ១០០នាក់

  • 2018-07-03 09:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ថត​រូប​ដោយ​ប្រើ Smartphone ដែល Huawei បាន​ប្រកាស​កាល​ពី​ដើម​ខែ​កុម្ភៈ ពេល​នេះ​បាន​បញ្ចប់​វគ្គ​ទី ១ ហើយ ដោយ​បេក្ខជន​ចុះ​ឈ្មោះ​សរុប ៤០០នាក់ ជម្រុះ​សល់​ត្រឹម ១០០នាក់​ប៉ុណ្ណោះ។

លោក អែម យុទ្ធូ នាយក​ជាន់​ខ្ពស់​ផ្នែក​ទីផ្សារ Huawei ប្រចាំ​កម្ពុជា​បាន​និយាយ​ថា៖ “ដោយ​សារ​មាន​ការ​គាំទ្រ​ច្រើន យើង​ទទួល​បាន​ការ​ចុះ​ឈ្មោះ​រហូត​ដល់ ៤០០នាក់ ដែល​ក្នុង​រយៈពេល ១១សប្ដាហ៍ យើង​ជម្រុះ​សល់​ត្រឹម ១០០នាក់ ដោយ​មាន​ចែក​លេខ​កូដ​ត្រឹមត្រូវ"។

ការ​ប្រកួត​ថតរូប Huawei Phone Contest នេះ មាន ៤ ដំណាក់​កាល៖

១. វគ្គ​ចុះ​ឈ្មោះ (បាន​បញ្ចប់​ហើយ)

២. វគ្គ​តារា Huawei (ការ​ប្រកួត​ជម្រុះ ៤ សប្ដាហ៍) ដោយ​គ្រាន់​តែ​ថត​រូប​ថ្មី និង​ផុស​ក្នុង​បណ្ដាញ​សង្គម ផ្ទាល់​ខ្លួន​ជា Public និង​ក្នុង Group Cambodia Photography ដោយ​សរសេរ​ថា #HuaweiPhotoContest4 #HuaweiP20Series #HuaweiNovaSeries និង​ផ្ញើ link មក​ក្រុម​ការងារ (សម្រាប់​ការ Submit ចុច​ទីនេះ និង​សម្រាប់​ការ​មើល​លេខ​រៀង ចុច​ទីនេះ

៣. វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ (ប្រកួត​ជា​ក្រុម​នៅ មណ្ឌលគិរី ឬ​កំពត)

៤. វគ្គ​ផ្ដាច់​ព្រ័ត្រ (ភ្នំពេញ ក្នុង​កម្មវិធី​ផ្លូវ​ការ​របស់ Huawei)

សម្រាប់​អ្នក​ឈ្នះ​ចុង​ក្រោយ​នឹង​ទទួល​បាន​ដំណើរ​កម្សាន្ត​ថត​រូប​ទៅ​សិង្ហបុរី (២ រង្វាន់) HUAWEI Nova2i (១ រង្វាន់) HUAWEI Y9 2018 (១ រង្វាន់) និង​រង្វាន់​អនុស្សាវរីយ៍​ជាច្រើន។

សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី Huawei នៅ​កម្ពុជា ចូល​ទៅ៖

អត្ថបទ៖​ វិទូ

អត្ថបទថ្មី