អាមេរិក​នឹង​ប្រើ​ ដ្រូន ជំនួស​ឲ្យ​កាំជ្រួច​ នៅ​ទិវា​ឯករាជ្យ​ជាតិ ព្រោះ​ហេតុផល​មួយ

  • 2018-07-04 03:33:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ទីក្រុង​​មួយ​ចំនួន​ក្នុង​រដ្ឋ​ California, Colorado និង Arizona សហរដ្ឋអាមេរិក​ដែល​កំពុង​ប្រឈម​មុខ​នឹង​រដូវ​កាល​​ភ្លើង​ឆេះ​ព្រៃ ​នឹង​ត្រូវ​ប្រើ​ប្រាស់​​ដ្រូន​ជំនួស​ឲ្យ​កាំជ្រួច​សម្រាប់​​​បំភ្លឺ​លើ​មេឃ​​ នៅ​ទិវា​ឯករាជ្យ​ជាតិ​ ថ្ងៃ​ទី​ ៤ ខែ​កក្កដា។

ទស្សនីយភាពដ្រូន ក្នុងកម្មវិធី Winter Olympic ឆ្នាំ ២០១៨

​​​​ការ​ប្រើ​ប្រាស់​ដ្រូន​នេះ​គឺ​ក្នុង​គោល​បំណង​កាត់​បន្ថយ​ហានិភ័យ​នៃ​ភ្លើង​ឆេះ​ព្រៃ ដែល​អាច​បង្ក​ឡើង​​​ដោយ​កាំជ្រួច។ ដ្រូន​ដែល​គេ​នឹង​ប្រើ​ប្រាស់​នេះ​គឺ​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ Intel ដោយ​វា​មាន​​អាច​បញ្ចេញ​ភ្លើង​ LED ជា​បី​ពណ៌​ ដើម្បី​បង្កើត​បាន​ជា​រូបរាង​ទង់ជាតិ​ប្រទេស​អាមេរិក​នៅ​លើ​មេឃ។

ការ​បង្ហោះ​ដ្រូន​រាប់​រយ​គ្រឿង​លើ​អាកាស​ដើម្បី​បង្កើត​ទស្សនីយភាព​នេះ​ គឺ​ត្រូវ​ចំណាយ​ប្រាក់​អស់​មិន​តិច​ឡើយ ប៉ុន្តែ​ល្អ​ត្រង់​ថា​ក្រុមហ៊ុន​ Intel ជា​អ្នក​រ៉ាប់រង​លើ​ការ​ចំណាយ​ផ្ទាល់៕​​

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី