អស់ទាស់! Smartphone ស៊េរី​ទំនើប​​នេះ បំពាក់​កាមេរ៉ា​ ៩គ្រាប់

  • 2018-07-04 04:06:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រដេញ​សមត្ថភាព​កាន់​តែ​ឡូយ​របស់​ ទូរសព្ទ​ឲ្យ​កាន់​តែ​ទំនើប និង​ទាន់សម័យ​ដើម្បី​វាយ​គូប្រជែង​លើ​ទីផ្សារ ជា​អ្វី​ដែល​ក្រុមហ៊ុន​ផលិត​ទូរសព្ទ កំពុង​សម្ងំ​ធ្វើ។ ជាក់​ស្ដែង​មុន​នេះ​បន្តិច Smartphone មួយ​គ្រឿង​ ត្រូវ​បាន​អះអាង​ថា បំពាក់​កាមេរ៉ា ចន្លោះ​ពី ៥ ​ទៅ ៩ ដើម្បី​បង្អួត​ ភាព​ខ្លាំង​របស់​ខ្លួន ក្នុង​ការ​ចាប់​យក​រូបភាព។

ទូរសព្ទ​ស៊េរី​ចុងក្រោយ​បង្អស់ ដែល​ធ្លាយ​ដំណឹង​ថា Light កំពុង​សម្ងំ​ផលិត​ទូរសព្ទ​គំរូ (Sample) មាន​កាមេរ៉ា​រហូត​ដល់ ៩គ្រាប់ ទំហំ 64MP ជា​ស៊េរី​ចុងក្រោយ​គេ នៃ​ត្រកូល L16 ដែល​ចេញ​​លក់​កាល​ពី ២០១៧ ក្នុង​តម្លៃ ១ ៩៥០ដុល្លារ។ កម្រិត​ចាប់​យក​រូបភាព 64MP ជា​សមត្ថភាព​ថ្មី ខ្ពស់​បំផុត​មួយ​ ក្រោយ Nokia ចេញ​លក់​ Smartphone មិន​ជោគជ័យ ២ស៊េរី ដែល​មាន​កាមេរ៉ា 41MP គឺ Lumia 1020 និង Pureview 808ប៉ុន្មាន​ឆ្នាំ​មុន។

ទូរសព្ទគំរូ របស់ Light ដែលធ្លាយដំណឹង​បំពាក់ Lenកាមេរ៉ា ៩គ្រាប់

ភាព​ខ្លាំង​របស់​ Smartphone មិន​ទាន់​មាន​ឈ្មោះ​ជាក់លាក់​នេះ ក្រៅ​ពី​ចាប់​រូបភាព​បាន​ច្បាស់ គុណភាព​វីដេអូ​កម្រិត​ខ្ពស់ ការ​ប្រើប្រាស់ (ថត) នៅ​ទីតាំង​ខ្វះ​ពន្លឺ (Low Light) ក៏​ជា​ចំណុច​លេចធ្លោ​របស់ Light ដែល​អត់​ទាន់​បាន​លាត​ត្រដាង​ពី ចំណុច​ពិសេសៗ (Spec) លំអិត​នេះ​ដែរ។

យ៉ាង​ណា​ក៏​ដោយ Smartphone មាន​Len កាមេរ៉ា​ផ្នែក​ខាង​ក្រោយ​ជា​រង្វង់ ៩គ្រាប់​នេះ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា តម្លៃ​មិន​ក្រោម​ពាន់​ដុល្លារ​ឡើយ ត្បិត​អី ស៊េរី​ចាស់​របស់​គេ L16 លក់​ក្បែរ​ ២ខ្ទាស់ ទៅ​ហើយ៕

ប្រភព៖ Techcrunch   ប្រែ​សម្រួល៖ ខ្លាឃ្មុំតូច

អត្ថបទពេញនិយម