iPhone 8 លក់​ដាច់​បាន​ច្រើន​ជាង​គេ​ប្រចាំ​ខែ ឧសភា

  • 2018-07-06 07:54:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ថ្មី​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ Counterpoint Research បាន​បង្ហាញ​ថា​ iPhone 8 ជា​ស្មាតហ្វូន​លក់​ដាច់​បាន​ច្រើន​ជាង​គេ​បំផុត​ ប្រចាំ​ខែ​ឧសភា។

របាយការណ៍​បាន​បង្ហាញ​ថា​ iPhone 8 និង Galaxy S9 Plus មាន​ទីផ្សារ​ ២,៤% ដូច​គ្នា ប៉ុន្តែ​ iPhone 8 មាន​លើស​បន្តិច​បន្តួច។ iPhone X ឈរ​នៅ​តំណែង​លេខ​ ៣ ជា​មួយ​ទីផ្សារ ២,៣% តាម​ដោយ​ Xiaomi Redmi 5A មាន​ទីផ្សារ​ ២,២%។

ទិន្នន័យខែឧសភា

​ក្នុង​នោះ​ដែរ គេ​ឃើញ​មាន​វត្តមាន​ស្មាតហ្វូន​ថ្មីៗ​​ចំនួន​ពីរ​​​រួម​មាន​​ Huawei P20 Lite និង​ Vivo X21 ដែល​ទើប​លេច​មុខ​លើ​បញ្ជី​ស្មាតហ្វូន​លក់​ដាច់​បាន​ច្រើន​ជាង​គេ ជា​លើក​ដំបូង។

ទិន្នន័យខែមេសា

រំលឹក​ថា​កាល​ខែ​មេសា​ Galaxy S9/S9+ ជាប់​ជា​ស្មាតហ្វូន​លក់​ដាច់​ច្រើន​ជាង​គេ ដោយ​មាន​ទីផ្សារ ២,៦% ដូច​គ្នា ខណៈ iPhone X មាន​ទីផ្សារ ២,៣% និង iPhone 8 មាន​ទីផ្សារ​ ២,២%៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង