មើល ផល​​ សោភ័ណ្ឌ​ ប្រើ​ក្បាច់​លោត​ទាត់​ផ្កាប់​ចាន​​ផ្តួល​ថៃ​​ល្ងាច​មិញ​ពិត​ជា​កម្រ​បំផុត​

  • 2018-07-08 03:48:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​​ជើង​ខ្លាំង​ ផល សោភ័ណ្ឌ​ ប្រើ​ស្នៀត​ដ៏​ពិសេស​កម្រ​បំផុត​ដើម្បី​ផ្តួល​ជើង​ខ្លាំង​ថៃ​​ឲ្យ​លោក​អាជ្ញា​កណ្តាល​បញ្ឈប់​​ក្នុង​ទឹក​ទី​២​នៃ​ការ​​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន​ CNC កាល​ពី​ថ្ងៃ​​សៅរ៍​ទី​៧​ ខែ​កក្កដា​ ឆ្នាំ​២០១៨។

កីឡាករ ផល សោភ័ណ្ឌ

ការ​ប្រកួត​រវាង​ជើង​ខ្លាំង​កម្ពុជា​ ផល សោភ័ណ្ឌ​ និង​ជើង​ខ្លាំង​ថៃ​ រ៉ុងណាផា​ ពិត​ជា​ជក់​ចិត្ត​ខ្លាំង​។ ​កូន​សិស្ស​​ក្លឹប​តាឡី​ដំរី​មាន​រិទ្ធិ​បាន​ប្រើ​ប្រាស់​បច្ចេកទេស​វាយ​​ចេញ​ចំ​គោល​ដៅ​យ៉ាង​ល្អ​​​ ជា​ពិសេស​ស្នៀត​កែង​ និង​ទាត់​ជើង​ក្រោម។ ការ​វ៉ៃ​ចេញ​កែង​​ម​ចំ​គោល​ដៅ​ជា​រឿយ​ៗ​បាន​ធ្វើ​ឲ្យ រុងណាផា​​ស្ទើរ​ដួល​​ម្តង​ ប៉ុន្តែ​អ្នក​ប្រដាល់​ថៃ​រូប​នេះ​ពិត​ជា​រឹង​មាំ​ និង​​សម្រុក​សន្ធាប់​តែ​ម្តង។

ការ​សន្ធាប់​របស់​គេ​​​​វា​ពិត​ជា​ធ្វើ​ឲ្យ ផល សោភ័ណ្ឌ​ជួប​​ការ​លំបាក​ខ្លាំង​តាម​រយៈ​រន្ទះ​ជើង​ផ្កាប់​ចាន​​ធ្ងន់​ៗ​របស់​ចំ​លើ​​ដៃ​​ជា​ច្រើន​ជើង និង​​វាយ​សម្រុក​ខ្លាំង​នៅ​ទឹក​ទី​២ និង​៣។ យ៉ាង​ណា ជើង​ខ្លាំង​កម្ពុជា​​​បាន​ព្យាយាម​ដោះ​ខ្លួន​ និង​វាយ​បក​វិញ​បាន​យ៉ាង​​ច្បាស់​ៗ​តែ​ម្តង។

នៅ​ទឹក​ទី​​​៤​ រ៉ុងណាផា​បាន​បន្ថយ​ការ​វាយ​សម្រុក​ដោយ​ព្យាយាម​ការ​ និង​វាយ​ចេញ​មួយ​ៗ។ ពេល​នោះ​ហើយ​ដែល​ជា​ឱកាស​របស់​ ផល សោភ័ណ្ឌ​​គ្រប់​គ្រង​លើ​ស្ថាន​ការណ៍​ទាំង​​ការ​ចេញ​កណ្តាប់​ដៃ​ និង​ទាត់។ នៅ​សល់​តែ​១​នាទី​នៃ​ទឹក​ទី​៤ សោភ័ណ្ឌ​បាន​​​លោត​ទាត់​ចំ​ពេញ​ទំហឹង​លើ​​គល់​ក​របស់​ រ៉ុងណាផា​ ​ឲ្យ​ទ្រេត​ដួល​រហូត​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង។ ស្នៀត​ដ៏​ពិសេស​នេះ​កម្រ​មាន​កីឡាករ​កម្ពុជា​ណា​ប្រើ​ណាស់ ហើយ​ក៏​​ជា​លើក​ដំបូង​ដែល​ ផល សោភ័ណ្ឌ​ប្រើ​ដោយ​ទទួល​បាន​ជោគជ័យ៕

មើល​ក្បាច់​ពិសេស​របស់ ផល សោភ័ណ្ឌ

​​

អត្ថបទ៖ ជាន ចាន់រ៉ា