គ្រូ​ក្រូអាត​ថា​ Messi នៅ​កូន​ក្រុម​លោក​បិទ​ជាប់​រឿង​អី​បិទ​ Kane មិន​ជាប់​

  • 2018-07-09 01:08:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Zlatko Dalic ជឿជាក់​ថា​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ដែល​បិទ​ Lionel Messi ជាប់​​គ្មាន​បាល់​លេង​នា​ពេល​កន្លង​ទៅ​នឹង​គ្មាន​បញ្ហា​ឡើយ​ក្នុង​ការ​រារាំង​ Harry Kane ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ World Cup នៅ​ថ្ងៃ​ពុធ។

Zlatko Dalic

ក្រូអាត​ត្រូវ​ប្រឈម​មុខ​នឹង​តោ​កំណាច​អង់គ្លេស​​ ក្រោយ​ទម្លាក់​ម្ចាស់​ផ្ទះ​រុស្ស៊ី​ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ហើយ​ក្រុម​ណា​ឈ្នះ​នឹង ឡើង​ទៅ​ប្រកួត​ដណ្ដើម​ពាន​ ​ថ្ងៃ​ទី​១៥​ កក្កដា ដោយ​អាច​ប៉ះ​ជាមួយ​បារាំង​ ឬ​ក៏​បែលហ្សិក​ដែល​ត្រៀម​ខ្លួន​ប៉ះ​គ្នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែរ។​ ​

Dalic កត់​សម្គាល់​ឃើញ​ថា​ Kane និង​ Sterling ​ជា​កីឡាករ​​គំរាម​កំហែង​ខ្លាំង​ជាង​គេ​ដល់​ក្រូអាត​ យ៉ាង​ណា​លោក​នៅ​តែ​ជឿជាក់​លើ​កូន​ក្រុម​។ "ខ្ញុំ​ជឿជាក់​លើ​ចំណុច​ខ្លាំង​របស់​យើង​។ ក្រូអាត​មិន​ខ្លាច​អង់គ្លេស​ទេ។ Kane គឺជា​អ្នក​ស៊ុត​ចូល​ច្រើន​ជាងគេ។ គាត់​មិន​ងាយ​នឹង​បញ្ឈប់​ ប៉ុន្តែ​យើង​មាន​ខ្សែ​ការពារ​កណ្ដាល​ដែល​អាច​បិទ​ Messi និង​ Eriksen ជាប់​ដូច្នេះ​សង្ឃឹម​ថា​យើង​នឹង​បិទ​ Kane ជាប់​ដូចគ្នា"។ គ្រូ​បង្វឹក​វ័យ​​៥១​ឆ្នាំ​និយាយ​៕

ប្រភព៖ BBC   អត្ថបទ៖ វិរ័ត្ន

អត្ថបទថ្មី