ព្រោះ​តែ​តែត​ចូល​ទី​ខ្លួន​ឯង ធ្វើ​ឲ្យ​ ​Fernandinho​ ទទួល​សារ​គំរាម​សម្លាប់​និង​រើស​អើង

  • 2018-07-09 04:17:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​ប្រទេស​ប្រេស៊ីល​ហៅ​កាត់​ថា CBF បាន​​រិះគន់​​ទៅ​កាន់​​អ្នក​គាំទ្រ​ដែល​គំរាម​សម្លាប់​និង​រើស​អើង​ពូជសាសន៍​ដល់​ Fernandinho និង​ក្រុម​គ្រួសារ ក្រោយ​ចាញ់​បែលហ្ស៊ិក​ ២-១។

ក្នុង​ចំណោម​២​គ្រាប់​ជ័យជម្នះ​របស់​បែលហ្ស៊ិក Fernandinho បាន​ភ្លាត់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង មុន​ពេល  Kevin De Bruyne  ទាត់​ទម្លុះ​សំណាញ់​ទី​យ៉ាង​ល្អ ទម្លាក់​​ប្រេស៊ីល​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​ព្រឹត្តិការណ៍ World Cup។

​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ សហព័ន្ធ​បាល់ទាត់​ប្រទេស​ប្រេស៊ីល​បាន​បង្ហាញ​អារម្មណ៍​និង​រិះគន់​ចំពោះ​ការ​រើសអើង​ពូជសាសន៍​ ដោយ​សរសេរ​ការពារ Fernandinhoថា៖ " CBF មិន​​អាច​ទទួល​យក​ការ​វាយ​ប្រហារ​រើសអើង​ពូជសាសន៍​លើ Fernandinho និង​គ្រួសារ​បាន​ទេ។ បាល់ទាត់​គឺ​តំណាង​ឲ្យ​ការ​រួបរួម ពណ៌​សម្បុរ ភេទ វប្បធម៌​និង​មនុស្ស។ ពួក​យើង​នៅ​ជាមួយ​អ្នក។ ការ​រើស​អើង​ពូជសាសន៍​នឹង​មិន​​ទៅ​មុខ​ទេ"។

មាន​អ្នក​លេង​អ៊ីនធឺណិត​មួយ​ចំនួន​បាន​ផ្ញើ​រូប​សត្វ​ស្វា​ទៅ​កាន់់ Fernandinho បង្ហាញ​ពី​ការ​រើសអើង​ពូជសាសន៍​ ខណៈ​អ្នក​គាំទ្រ​ខ្លះ​គំរាម​សម្លាប់​​គេ​ទៀត​ផង​ ក្រោយ​ប្រេស៊ីល​ចាញ់។ ក្រៅ​ពី​អំពើ​ខាង​លើ កាល​ពី​ម្សិលមិញ​បាន​លេចធ្លាយ​វីដេអូ​អ្នក​គាំទ្រ​ប្រេស៊ីល​នាំ​គ្នា​ឈរ​នៅ​ផ្លូវ​កាន់ ដុំ​ថ្ម ពងមាន់ និង​វត្ថុ​ផ្សេងៗ​ គប់​លើ​ឡាន​របស់​ជម្រើសជាតិ៕ ​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី