មូលហេតុនេះ ធ្វើ​ឱ្យ​ក្រសួង​ការពារ​ជាតិ លេង​ល្អ​នៅ​តង់​ទី​២ ​ហើយ​យកឈ្នះ​​ក្រោន ៥-១

  • 2018-07-09 07:21:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ការពារ​ជាតិ បាន​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន ​ក្នុង​លទ្ធផល ៥-១ ​នា​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​នា​សប្ដាហ៍​ទី​១៣​។

នា​ការ​ប្រកួត​ម្សិលមិញ​នេះ ​ក្រោន​មាន​ឱកាស​នាំ​មុខ​ក្រសួង​ការពារ​ជាតិ ​មុន​ទៅ​ហើយ​នៅ​តង់​ទី​១ ​ក្នុង​លទ្ធផល ១-០។ ខណៈ​ដែល​ចូល​ដល់​តង់​ទី​២​វិញ ​ក្រុម​របស់​លោក ភា សុភក្ត្រា ​បែរ​ជា​ធ្វើ​បាន​ល្អ​ជាង​វិញ ​ដោយ​អាច​រក​គ្រាប់​បាល់​បាន​ដល់​៥​គ្រាប់​ឯ​ណោះ ​ហើយ​បិទ​ម្ចាស់​ផ្ទះ​ត្រឹម​១​គ្រាប់​នៅ​តង់​ទី​១​នោះ​ឯង។

លោក ភា សុភក្ត្រា

ចំពោះ​បច្ចេកទេស​ធ្វើ​បាន​ល្អ​នៅ​តង់​ទី​២​នេះ​ដែរ ​លោក ភា សុភក្ត្រា ​គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ បាន​បញ្ជាក់​ថា​៖ “យើង​ធ្វើ​មិន​បាន​ល្អ​នៅ​តង់​ទី​១ ​ដោយសារ​តែ​ទីលាន​មាន​ទឹក​ច្រើន​កន្លែង។ កត្តា​នេះ ​បាន​ធ្វើ​ឱ្យ​ចង្វាក់​ប្រយុទ្ធ​របស់​ក្រសួង​ការពារ​ជាតិ ​មិន​អាច​ទៅ​មុខ​បាន ខណៈ​ដែល​បាល់​បញ្ចូល​ក៏​មិន​ល្អ​ទៀត។ ចូល​ដល់​តង់​ទី​២ ក្រុម​លេង​បាន​ល្អ​វិញ ដោយសារ​តែ​ទឹក​ជ្រាប​អស់ ​ណាមួយ​ប្ដូរ​ខាង​លេង​ផង ទើប​ធ្វើ​ឱ្យ​ចង្វាក់​ប្រយុទ្ធ​បាន​យ៉ាង​ល្អ។ ស្រប​ពេល​ដែល​ប្រព័ន្ធ​ការពារ​ក្រោន ​ហាក់​មាន​ចន្លោះ​ប្រហោង​ផង ទើប​អាច​រក​គ្រាប់​បាល់​បាន​ច្រើន”។

ជ័យជម្នះ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រសួង​ការពារ​ជាតិ​នៅ​រក្សា​ចំណាត់​ថ្នាក់​លេខ​៤ ​ក្នុង​តារាង​ដដែល ​ព្រោះ​ថា​ក្រុម​៣​ខាង​លើ ​បឹង​កេត ​ណាហ្គាវើល ​និង​វិសាខា ​សុទ្ធ​តែ​ទទួល​បាន​លទ្ធផល​ជ័យជម្នះ​ទាំង​អស់៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី