ល្ងាចនេះ U19កម្ពុជា ប៉ះ ទីម័រខាងកើត ជាប្រកួតបង្គ្រប់កិច្ច
- 2018-07-10 01:36:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្ងាចនេះ U19កម្ពុជា ប៉ះ ទីម័រខាងកើត ជាប្រកួតបង្គ្រប់កិច្ច
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ U-19 កម្ពុជា នឹងត្រូវធ្វើការប្រកួតបង្រ្គប់កិច្ចវេលាម៉ោង ៣-៣០ នាទីរសៀលនេះ ក្នុងការប្រកួតពានរង្វាន់ AFF U-19 Championship 2018 ដែលកំពុងធ្វើឡើងនៅទឹកដីប្រទេសឥណ្ឌូណេស៊ី។
ពូល B ដែលក្រុមកម្ពុជាស្ថិតនៅគឺក្រុម U19 មីយ៉ាន់ម៉ា និងក្រុម U19 ម៉ាឡេស៊ី មានពិន្ទុ ៧ ស្មើគ្នា ដែលមីយ៉ាន់ម៉ា ស្ថិតនៅលេខ ១ ដោយសារចំណេញគ្រាប់ស៊ុតច្រើនជាង ម៉ាឡេស៊ី ចំនួន ៥ គ្រាប់។ ចំណែក ទីម័រខាងកើត មាន ៥ ពិន្ទុ និងមានគ្រាប់ស៊ុតតិចជាង ម៉ាឡេស៊ី ៣ គ្រាប់ ដូច្នេះ ប្រសិន ទីម័រ អាចស៊ីកម្ពុជា ចាប់ពី ៣ គ្រាប់ឡើងនោះពួកគេ នឹងអាចឡើងទៅកាន់វគ្គ ៤ ក្រុមចុងក្រោយ។
សម្រាប់ក្រុម U19 កម្ពុជា គឺប្រកួតដើម្បីបង្រ្គប់កិច្ចប៉ុណ្ណោះ ពីព្រោះក្រុមនេះបានធ្លាក់ចេញពីពានរង្វាន់ខាងលើនេះទៅហើយ។ ដោយឡែកសម្រាប់ក្រុមនារីកម្ពុជា ដែលទៅប្រកួតពាន AFF Women's Championship 2018 នៅទឹកដីប្រទេសឥណ្ឌូណេស៊ី បានធ្លាក់ចេញពីពានរង្វាន់នេះដូចគ្នា នឹងត្រឡប់មកដល់ទឹកដីកម្ពុជាវិញ នៅម៉ោង ៨:៤០ នាទីយប់នេះ៕