Modric គួរ​តែ​ឈ្នះ​បាល់​មាស សម្រាប់​ World Cup ឆ្នាំ​នេះ

  • 2018-07-10 02:20:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mario Mandzukic បាន​លើក​ឡើង​ថា មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ Luka Modric គួរ​តែ​មាន​ភាគរយ​ខ្ពស់​សម្រាប់​ការ​ឈ្នះ​បាល់មាស (Golden Ball)។

ការ​និយាយ​បែប​នេះ​ដោយ​​គេ​គិតថា Modric គឺ​ជា​ប្រធាន​ក្រុម​និង​កីឡាករ​នាំ​លេង​ដ៏​សំខាន់​រុញ​ច្រាន​​ក្រូអាត​ឡើង​មក​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ World Cup​ ឆ្នាំ​នេះ។ ក្រូអាត​នឹង​ត្រូវ​ប៉ះ​អង់គ្លេស​នៅ​ថ្ងៃ​ស្អែក​​ក្នុង​​ទីក្រុង Moscow វគ្គ​៤​ក្រុម​ចុងក្រោយ​ ខណៈ Modric នឹង​ត្រូវ​ជួប​ជើង​ខ្លាំង​នៅ Premier League ជា​ច្រើន។

“ខ្ញុំ​ស្គាល់ Luka ច្រើន​ឆ្នាំ​មក​ហើយ មិន​ត្រឹម​តែ​ក្នុង​ជម្រើស​ជាតិ​ទេ។ គេ​ខិតខំ​ប្រឹងប្រែង​​ណាស់​ទម្រាំ​ដល់​ចំណុច​នេះ។ គេ​គឺ​ជា​ប្រធាន​ក្រុម​និង​អ្នក​ដឹកនាំ។ ប្រសិន​បើ​ក្រុម​ឈាន​ដល់​លទ្ធផល​ល្អ​ គេ​គួរ​តែ​ទទួល​បាន​បាល់​មាស"។ សម្ដី Mandzukic។ Golden Ball សំដៅ​ទៅ​លើ​កីឡាករ​ដែល​លេង​ល្អ​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍ World Cup។ កាល​ពី​ឆ្នាំ​២០១៤ Lionel Messi ជា​អ្នក​ទទួល​បាន​ពាន​នេះ៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី