មុន​ការ​ប្រកួត​មក​ដល់​ កីឡាករ​បែលហ្ស៊ិក​នាំ​គ្នា​សរសើរ​កីឡាករ​បារាំង

  • 2018-07-10 03:45:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​សំខាន់​របស់​បែលហ្ស៊ិក​ Eden Hazard និង Kevin De Bruyne បាន​នាំ​គ្នា​ពោល​ពាក្យ​សរសើរ​ទៅ​កាន់​កីឡាករ​បារាំង​ពី​នាក់​គឺ N'Golo Kante និង Kylian Mbappe មុន​​ក្រុម​ទាំង​ពីរ​ប៉ះ​គ្នា​យប់​នេះ។

Hazard បាន​លើក​ឡើង​ថា Kante គឺ​ជា​ខ្សែ​​បម្រើ​ការពារ​ល្អ​ជាង​​លើ​លោក ហើយ​ជឿ​បែលហ្ស៊ិក​​នឹង​​ស៊ី​បារាំង​នៅ​ World Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ប្រសិន​មិត្ត​ក្រុម​​លេង​ក្នុង​កម្រិត​ល្អ​ដូច​គ្នា។ Hazard និង Kante ​ជា​មិត្តរួម​​នឹង​ក្លឹប​គ្នា​នៅ Chelsea ហើយ​ពួក​គេ​ត្រូវ​ប្រឈម​មុខ​នឹង​គ្នា​នៅ​កីឡដ្ឋាន  Saint Petersburg រាត្រី​នេះ។

ធ្លាប់​លេង​ជាមួយ​គ្នា​២​រដូវ​កាល Hazard បាន​លើក​គុណសម្បត្តិ​របស់ Kante ជា​ខ្សែ​បម្រើ​ល្អ។ ប្រសិន​​​ប្រកួត​ណា​មួយ​ដែល​គេ (Kante)​លេង​ល្អ​ នោះ​ក្រុម​នឹង​មាន​ឱកាស​ឈ្នះ​ដល់​ទៅ​៩៥​%។ មិន​ខុស​ពី​មិត្ត​រួម​ជាតិ Kevin De Bruyne ក៏​បាន​លើក​ពាក្យ​សរសើរ​ទៅ​កាន់ Mbappe​ដែរ​ថា ជា​កីឡាករ​កំពុង​រះ។

ខ្សែ​បម្រើ​របស់ Man City រូប​នេះ​​និយាយ​ស្មោះ​អស់​ពី​ចិត្ត​ថា កាល​ពី​១​ឆ្នាំ​ជាង​មុន​ គេ​មិន​ដែល​ស្គាល់ Mbappe​ សោះ។ រហូត​មួយ​រយៈ​ចុងក្រោយ​កីឡាករ​របស់ PSG រូប​នេះ​បង្ហាញ​មុខ​ប្រកួត​ច្រើន ទើប​គេ​ស្គាល់​ច្បាស់។ De Bruyne បន្ត​ថា Mbappe នឹង​រះ​រហូត​រយៈពេល​១៥​ឆ្នាំ​ទៅ​មុខ​ទៀត។ យប់​នេះ​បារាំង​និង​ប៉ះ​បែលហ្ស៊ិក​នៅ​ម៉ោង​១​យប់ ដើម្បី​មាន​ឱកាស​ទៅ​​វគ្គ​ផ្ដាច់ព្រ័ត្រ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី