ផលិតករ​ហូលីវូដ​ចុះ​ទៅ​ភ្នំ​ថាំហ្លួង​ សិក្សា​​ពីរឿង​ក្មេង​ៗ​ជាប់​ក្នុង​រូងភ្នំ ដើម្បី​ផលិត​ជា​ខ្សែ​ភាពយន្ត

  • 2018-07-10 23:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ផលិតករ​ហូលីវូដ​បាន​ចុះ​ទៅ​ដល់​ជើង​ភ្នំ​ថាំ​ហ្លួង​ ដែល​ជា​​កន្លែង​ដែល​ក្មេង​ៗ​កីឡាករ​បាល់​ទាត់​ទាំង ១២​នាក់ រួម​នឹង​គ្រូ​បង្វឹក​គេ​មួយ​រូប​ទៀត​នោះ​បាន​ជាប់​គាំង ដើម្បី​សិក្សា​លំអិត​ពី​រឿងរ៉ាវ​ដើម​ហេតុ​ទាំង​ប៉ុន្មាន ក្នុង​ការ​ផលិត​ជា​ខ្សែ​ភាពយន្ត​មួយ​នៅ​ថ្ងៃ​ខាង​មុខ។

អ្នក​ដឹក​នាំ​ផលិត​សញ្ជាតិ​អាមេរិក​២​រូប លោក Scott និង Adam Smith បាន​ចាប់ផ្ដើម​ធ្វើ​ការ​សម្ភាសន៍​ពាក់ព័ន្ធ​នឹង​តំបន់​ដែល​នៅ​ជុំវិញ​រូងភ្នំ​ថាំ​ហ្លូង​ដំបូង​គេ ខណៈ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​នៅ​បន្ត​យក​ក្មេង​ៗ​ចេញ​ពី​រូង​ភ្នំ​នោះ។

ផលិតករ​ទាំង​២​រូប​នេះ គ្រោង​នឹង​សរសេរ​​សាច់​រឿង ដោយ​ធ្វើ​បទ​សម្ភាសន៍​ផ្ទាល់​ជាមួយ​តួអង្គ​សំខាន់​ៗ​ដូច​ជា​ក្រុម​អ្នក​ជួយ​សង្គ្រោះ ជន​រង​គ្រោះ រួម​នឹង​ក្រុម​គ្រួសារ​​ក្មេង​ៗ​ទាំង​នោះ​ផង​ដែរ។

លោក Scott ជឿជាក់​ថា រឿងរ៉ាវ​ជុំវិញ​ការ​ជួយ​សង្គ្រោះ​ចេញ​ពី​រូង​ភ្នំ​នេះ គឺ​ជា​គម្រោង​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​ខ្សែ​ភាពយន្ត ដោយ​សារ​តែ​រឿង​នេះ​កំពុង​តែ​កក្រើក​ស្ទើរ​ពាសពេញ​ពិភពលោក រួម​នឹង​ការ​កោត​សរសើរ​ស្ញប់ស្ញែង​ចំពោះ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ផង​នោះ។

ផលិតករ​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​​ណា​ដែល​ចំណង​ជើង​នៃ​សាច់រឿង​ត្រូវ​បាន​កំណត់​រួចរាល់ នោះ​រឿង​បែប​ប្រវត្តិ​ពិត​ៗ​មួយ​នេះ​នឹង​គ្រោង​ផលិត​ឡើង​នៅ​ចុង​ឆ្នាំ ២០១៩​ខាង​មុខ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា