​មក​ដឹង​សមិទ្ធផល​ធំ​ៗ​របស់​ Ronaldo ធ្លាប់​ធ្វើ​បាន​នៅ Real Madrid

  • 2018-07-11 02:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ចាកចេញ​ពី​ក្លឹប Manchester United មក​ចូលរួម​ជាមួយ​ Real Madrid ក្នុង​ឆ្នាំ​២០០៩ ក្នុង​តម្លៃ​កំណត់ត្រា​ពេល​នោះ​៨០​លាន​ផោន។​ ក្រោយ​ចំណាយ​ពេល​៩​ឆ្នាំ​នៅ​ប្រទេស​អេស្ប៉ាញ ទីបំផុត​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​សម្រេច​ចែក​ផ្លូវ​ជាមួយ Madrid ​ទៅ​ប្រកប​អាជីព​នៅ​អ៊ីតាលី​ជាមួយ​ក្លឹប Juventus។ ដឹង​ទេ​នៅ​ជាមួយ​ក្រុម​រហស្សនាម​ស្ដេច​ស Ronaldo សាង​បាន​សមិទ្ធផល​ធំ​ៗ​អ្វី​ខ្លះ?

ពាន​ផ្ទាល់​ខ្លួន​ធំ​ៗ​ដូច​ជា Ballon d'Ors, The Best player

  • Ballon d'Or ៤ដង
  • FIFA's The Best ២​ដង
  • UEFA Best Player ៣​ដង

ឈ្នះ​ពាន​ជាមួយ Real Madrid

  • Champions League ៤​ដង
  • La Liga ២​ដង
  • Copa del Rey ២​ដង
  • Club World Cups ៣​ដង
  •  UEFA Super Cups ៣​ដង
  • Supercopa de Espan ​២​ដង

ស្ថិតិ​រក​បាន​​ជាង​១​គ្រាប់​ក្នុង​១​ប្រកួត

នៅ Madrid តារា​ជើង​ស៊ុត Ronaldo ​រក​បាន​៤៥១​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៤៣៨​ប្រកួត។​ មាន​ន័យ​ថា​គេ​អាច​រក​បាន​១,០៣​គ្រាប់ ក្នុង​មួយ​ប្រកួត។

​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ Real Madrid

Ronaldo បាន​វ៉ា​កំណត់​ត្រា​គ្រាប់​បាល់​របស់ Raul ដែល​រក​បាន​ត្រឹម​៣២៣​គ្រាប់។

Top Scorer នៅ UCL

នៅ​ Real Madrid គេ​រក​បាន​១០៥​គ្រាប់​នៅ​ពាន​រង្វាន់​ធំ​ប្រចាំ​ទ្វី​អឺរ៉ុប Champions League ខណៈ​នៅ Man Utd ធ្វើ​បាន​១៥​។ សរុប​គេ​រក​បាន​១២០​គ្រាប់ ក្លាយ​ជា​អ្នក​ទាត់​ចូល​ទី​ច្រើន​ជាង​គេ​នៅ UCL លើស​ Lionel Messi ២០​គ្រាប់៕ ​ ​​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម