Ferdinand ប្រាប់​ក្បាច់​ហួស​ចិត្ត​មួយ​ដើម្បី​ទប់ទល់ Mbappe

  • 2018-07-11 04:14:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rio Ferdinand បាន​ផ្ដល់​ដំបូន្មាន​ដល់​ខ្សែ​ការពារ​ទាំង​ឡាយ​ដែល​ត្រៀម​ប៉ះ​កីឡាករ​បារាំង​ Kylian Mbappe ថា​ មាន​តែ​បន់ស្រន់​ទេ​ទើប​បិទ​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ជាប់។

Mbappe វ័យ​១៩​ឆ្នាំ​​ជា​​កម្លាំង​សំខាន់​នាំ​បារាំង​យក​ឈ្នះ​បែលហ្ស៊ិក​១ទល់​នឹង​០ ក្នុង​ព្រឹត្តិការណ៍ World Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាល​ពី​យប់​មិញ។ ក្រោយ​បញ្ចប់​ការ​ប្រកួត​ Rio Ferdinand និង Alan Sheare ដែល​ជា​អ្នក​វិភាគ​ឲ្យ​ទូរទស្សន៍ BBC បាន​នាំ​គ្នា​លើក​ឡើង​និយាយ​ពី Mbappe។

អតីត​កីឡាករ​ Manchester United និង​ជម្រើស​ជាតិ​អង់គ្លេស​ Ferdinand បាន​សរសើរ​ពី​ទេពកោសល្យ​របស់​​កីឡាករ PSG ខាង​លើ​​ដែល​មាន​សមត្ថភាព​ឈាន​ដល់​ចំណុច​កំពូល។ Ferdinand និយាយ​ថា គេ​​តែង​​ពឹង​លើ​កម្លាំង​ដើម្បី​បញ្ឈប់​កីឡាករ​វ័យ​ក្មេង។ ភ្លាម​នោះ Sheare បាន​សួរ​ថា៖ តើ​ត្រូវ​​ឯង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ទប់ទល់​នឹង​កីឡាករ​ដូច Mbappe? Ferdinand តប​យ៉ាង​ខ្លី​ថា៖ មាន​អី​ក្រៅ​ពី​ងើយ​ឡើង​លើ ហើយ​បន់​ព្រះ​ទេ៕ ​

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី