Hun Sen Cup ៖ ​កីឡាករ​សំខាន់​ៗ​របស់​ស្វាយ​រៀង​ដែល​ជាប់​ពិន័យ ​អាច​លេង​ល្ងាច​នេះ​បាន

  • 2018-07-11 07:26:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​មិន​ទាន់​ច្បាស់ ​ថា​តើ​កីឡាករ​សំខាន់​ៗ​របស់​ស្វាយ​រៀង អាច​ចូល​លេង​ពាន​រង្វាន់ Hun Sen Cup ​បាន​ឬ​អត់​នោះ​ទេ ​បន្ទាប់​ពី​ពួកគេ​រង​ពិន័យ​៣​ខែ ​ពី​សហព័ន្ធ។

រូបឆ្នាំមុន ពាន Hun Sen Cup

យ៉ាងណាមិញ ​ដើម្បី​ឱ្យ​ច្បាស់​នោះ ​លោក Conor Nestor ​គ្រូ​បង្វឹក​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បាន​បញ្ជាក់​ថា ​កីឡាករ អោម ឧត្តម ​សុក សំណាង ​ហ៊ុយ ផល្លីន អាំ សុវណ្ណារ៉ាត់ និង ​សារ៉េត គ្រីយ៉ា ​ដែល​សហព័ន្ធ​ពិន័យ​៣​ខែ​នោះ ​អាច​ចូល​លេង​បាន​ក្នុង​ពាន Hun Sen Cup ។ ​លោក​បាន​បញ្ជាក់​ថា ​សហព័ន្ធ​ពិន័យ​ពួកគេ​តែ​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ប៉ុណ្ណោះ ​ខណៈ​ដែល​ពាន​រង្វាន់​ផ្សេង​គឺ​អាច​លេង​បាន​ធម្មតា។ ដូច្នេះ កីឡាករ​សំខាន់​របស់​ស្វាយ​រៀង ទាំង​ប៉ុន្មាន​នាក់​​នេះ ​សុទ្ធ​តែ​អាច​មាន​វត្តមាន​បាន​ពេល​ប៉ះ​វិសាខា ​នៅ​ល្ងាច​នេះ។

រំលឹក​ទៅ​វិញ​ថា ​កីឡាករ​ស្វាយ​រៀង​ប៉ុន្មាន​នាក់​ខាង​លើ​នេះ ​បាន​ជាប់​ពិន័យ​ពី​សហព័ន្ធ​បាល់ទាត់​កម្ពុជា​៣​ខែ ​ដោយសារ​តែ​ពួកគេ​ចូលរួម​វាយ​តប់​ជាមួយ​កីឡាករ​របស់​ក្រុម​ក្រសួង​ការពារ​ជាតិ អំឡុង​ពេល​ប្រកួត​ក្នុង​លីគ​កំពូល​កម្ពុជា។ យ៉ាងណាមិញ ​ការ​ពិន័យ​រយៈ​ពេល​យូរ​នេះ គឺ​ស្ថិត​ក្នុង​លីគ​កំពូល​ប៉ុណ្ណោះ ដូច​បាន​ចែង​បញ្ជាក់​រួច​ស្រេច។

ក្នុង​ពាន​រង្វាន់ Hun Sen Cup ​ថ្នាក់​ជាតិ​នៅ​ល្ងាច​នេះ ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ដែល​ជា​ក្រុម​ការងារ​តំណែង​ជើង​ឯក ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​វិសាខា ​នៅ​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច ​នា​កីឡដ្ឋាន​ខេត្ត​ស្វាយ​រៀង ​សម្រាប់​ជើង​ទី​១។ ខណៈ​ដែល​ការ​ប្រកួត​គឺ​ធ្វើ​ឡើង​២​ជើង៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី