Hun Sen Cup ជើង​ទី​២ ​វគ្គ​១៦​ក្រុម​ថ្នាក់​ជាតិ នឹង​ធ្វើ​ឡើង​នៅ​ល្ងាច​នេះ​ហើយ

  • 2018-07-18 02:16:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ Hun Sen Cup ​ជើង​ទី​២ ​នៃ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​រសៀល​នេះ​ហើយ ​លើក​លែង​ក្រុម​ខេត្ត​កោះកុង និង​យុវជន​បាទី​មួយ ​ដែល​មិន​ប្រកួត​ទាន់​ធ្វើ​ការ​ប្រកួត​នៅ​ឡើយ។ ​ខាង​ក្រោម​នេះ​ជា​កម្មវិធី​ប្រកួត​៖

  • អង្គរ​ថៃហ្គ័រ ​នឹង​ប៉ះ​ក្រុម​សូលទីឡូ​អង្គរ ​នៅ​កីឡដ្ឋាន​ខេត្ត​សៀមរាប ​​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នេះ ដោយ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម​ទាំង​ពីរ​នេះ​ស្មើ​គ្នា ២-២។

  • ខេត្ត​កំពត ប៉ះ​ក្រុម​ណាហ្គាវើល ​នៅ​ទីលាន វិទ្យាល័យ​ព្រះរាជសម្ភារ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល។ ​កាល​ពី​ជើង​ទី​១ ​ណាហ្គា​បាន​យក​ឈ្នះ​លើ​កំពត ៥-១​​។

  • ​អាស៊ី​អឺរ៉ុប ​ប៉ះ​ ក្រុម​ក្រសួង​ការពារ​ជាតិ​ នៅ​កីឡដ្ឋាន AEU ​របស់​ខ្លួន វេលា​ម៉ោង៣:៣០​នាទី​រសៀល។ ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ក្រសួង​ការពារ​ជាតិ ក​ឈ្នះ ៣-១

  • គីរី​វង់​សុខ​សែន​ជ័យ ​ប៉ះ​ក្រុម​ប៉ូលិស ​នៅ​កីឡដ្ឋាន​ខេត្ត​តា​កែវ ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល។ ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ២-២។

  • ភ្នំពេញ​ក្រោន ​ប៉ះ​អគ្គិសនី​កម្ពុជា ​នៅ​កីឡដ្ឋាន RSN វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច។ កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រោន​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ២-១។

  • ក្រុម​វិសាខា ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​នៅ​ស្ដាត​ចាស់។ ​កាល​ពី​ជើង​ទី​១ក​ន្លង​ទៅ ​ស្វាយ​រៀង​បាន​យក​ឈ្នះ ១-០។

  • បឹងកេត ​នឹង​ត្រូវ​ប៉ះ​ជាមួយ​វេស្ទើន ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​វេលា​ម៉ោង​៦:៣០​នាទី។ ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​បឹង​កេត​យក​ឈ្នះ​ក្នុង​លទ្ធផល​៥-១។

សម្រាប់​១​គូ​ទៀត ​រវាង​ក្រុម​សាលា​បាល់ទាត់​បាទី​ប៉ះ​ជាមួយ​ខេត្ត​កោះកុង ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨​ខាង​មុខ​ឯ​ណោះ ​ដោយ​ហេតុ​យុវជន​បាទី​ទើប​ត្រលប់​មក​វិញ​លេង​ពាន​រង្វាន់​ក្រៅ​ស្រុក៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី