ផ្នូរខ្មៅដ៏អាថ៌កំបាំង រកឃើញនៅអេហ្ស៊ីប២សប្តាហ៍មុន ត្រូវគេបើកមើលហើយ!
- 2018-07-20 02:05:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្នូរខ្មៅដ៏អាថ៌កំបាំង រកឃើញនៅអេហ្ស៊ីប២សប្តាហ៍មុន ត្រូវគេបើកមើលហើយ!
ចន្លោះមិនឃើញ
កាលពី២សប្ដាហ៍មុន ក្រុមបុរាណវិទូនៅប្រទេសអេហ្ស៊ីប បានរកឃើញផ្នូរខ្មៅដ៏អាថ៌កំបាំងមួយ នៅក្នុងទីក្រុង Alexandria ដោយផ្នូរនោះមិនត្រូវបានគេឃើញ និងប៉ះពាល់អស់រយៈពេល ២ ០០០ឆ្នាំមកហើយ។
តើវាអាចផ្ទុកនូវអដ្ឋិធាតុរបស់ស្ដេចក្រិក Alexander the Great ឬក៏បណ្ដាសាមរណៈដែរឬទេ?
បើយោងតាមក្រុមអ្នកជំនាញ ដែលបានបើកផ្នូរនោះមើល បង្ហាញថា វាមិនមែនទាំង២។ ផ្ទុយទៅវិញ នៅក្នុងផ្នូរខ្មៅដ៏អាថ៌កំបាំង មានអាយុកាលរាប់ពាន់ឆ្នាំនោះ បានផ្ទុកគ្រោងឆ្អឹងមនុស្សចំនួន ៣ និង ទឹកស្អុយពណ៌ក្រហម-ត្នោត ដែលភាយក្លិនស្ទើរទ្រាំមិនបាន។
លោក Mostafa Waziri អគ្គលេខាធិការនៃឧត្ដមក្រុមប្រឹក្សាវត្ថុបុរាណក្រិក បាននិយាយថា «យើងបានរកឃើញគ្រោងឆ្អឹងមនុស្ស ៣នាក់ ដែលមើលទៅដូចជាការបញ្ចុះសពជាគ្រួសារ។ ជាអកុសល វាមិនស្ថិតក្នុងស្ថានភាពល្អបំផុតទេ គឺនៅសល់តែឆ្អឹងប៉ុណ្ណោះ»។
ទោះបីជាយ៉ាងណា ក្រុមអ្នកជំនាញបាននិយាយថា សាកសពទាំង៣នោះ អាចជាពលទាហាននៅក្នុងសម័យរាជាធិបតេយ្យ Pharaohs៕