ឥណ្ឌាសម្រេចលែងយកពន្ធផលិតផលអនាម័យស្ត្រី ក្រោយផ្ទុះការតវ៉ាខ្លាំង

  • 2018-07-23 01:41:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ឥណ្ឌា បាន​ប្រកាស​​លែង​យក​ពន្ធ​ចំនួន ១២​%​លើ​ផលិតផល​អនាម័យ​ស្ត្រី​កាល​ពី​ថ្ងៃ សៅរ៍​កន្លង​ទៅ​ក្រោយ​ផ្ទុះ​ការ​តវ៉ា​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ។

យោង​តាម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក Piyush Goyal ឲ្យ​ដឹង​ថា "ស្ត្រី និង​ម្ដាយ​គ្រប់​រូប​ក្នុង​ប្រទេស នឹង​សប្បាយ​ចិត្ត​ពេល​ដឹង​ថា​សំឡី​អនាម័យ​នឹង​ត្រូវ​បាន​លើក​លែង​ពន្ធ ១០០%។” ការ​សម្រេច​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​កាត់​បន្ថយ​ពន្ធ​លើ​ទំនិញ និង​សេវាកម្ម​របស់​ឥណ្ឌា​ដែល​ត្រូវ​បាន​អនុវត្ត​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន។

(រូបភាពអំឡុងការតវ៉ា)

គួរ​ឲ្យ​ដឹង​ថា មុន​ការ​សម្រេច​ដូច​នេះ សំឡី​អនាម័យ​ក្នុង​ប្រទេស​ឥណ្ឌា​មាន​តម្លៃ​ចន្លោះ​ពី ៥​រូពី (០,០៨ ដុល្លារ) ទៅ ១២​រូពី (០,២០ ដុល្លារ) ដែល​រួម​បញ្ចូល​ពន្ធ ១២​%​។ ក្នុង​នោះ​ស្ត្រី​ជាង ៤០% អាយុ​ចន្លោះ​ពី ១៥ ទៅ ២៤ មិន​មាន​លទ្ធភាព​ប្រើប្រាស់​ផលិតផល​អនាម័យ​នោះ​ទេ។ ហេតុដូចនេះ​ហើយ ទើប​ផ្ទុះ​ការ​តវ៉ា​ទូទាំង​ប្រទេស ដែល​ទទួល​បាន​ញត្តិ​ជាង ៤០ ម៉ឺន​ទៀត​ផង៕

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម