ឡានដំបូងគេរបស់វៀតណាម នឹងយកទៅតាំងបង្ហាញនៅប៉ារីសឆាប់ៗ
- 2018-07-25 03:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានដំបូងគេរបស់វៀតណាម នឹងយកទៅតាំងបង្ហាញនៅប៉ារីសឆាប់ៗ
ចន្លោះមិនឃើញ
រថយន្តកំពូលពីរគ្រឿងដំបូងគេរបស់វៀតណាម នឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Paris Motor Show ដែលធ្វើឡើងនៅពាក់កណ្ដាលខែតុលាខាងមុខ។ រថយន្តមួយជាប្រភេទ Sedan និងមួយទៀតជាប្រភេទ SUV។
រថយន្តដំបូងគេរបស់វៀតណាមស្ថិតនៅក្រោមការផលិតក្រុមហ៊ុន VinFast។ ការបង្ហាញមុខនេះដែរគឺមុននឹងត្រូវបង្ហាញចេញនៅប្រទេសវៀតណាមនៅចុងឆ្នាំ និងចេញលក់លើទីផ្សារនាខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខ។
ត្បិតថាជាម៉ាករថយន្តរបស់វៀតណាមមែន ប៉ុន្តែរូបរាងវាត្រូវបានរចនាឡើងដោយក្រុមហ៊ុនអ៊ីតាលីល្បីៗដូចជា Pininfarina និង Italdesign Giugiaro ជាដើម។ បន្ថែមពីនេះ ក្រុមហ៊ុន VinFast ក៏បានជួលបុគ្គលិកមកពីសហគ្រាសយានយន្តធំផងដែរ។
គួរដឹង VinFast គឺជាក្រុមហ៊ុនស្ថិតនៅក្រោមសម្ព័ន្ធ Vingroup ជាសម្ព័ន្ធឯកជនដ៏ធំមួយរបស់វៀតណាម។ គោលបំណងនៃក្រុមហ៊ុននេះគឺបង្កើតនូវម៉ាកយានយន្តដែលជារបស់វៀតណាម និងជាយានយន្តដែលអាចនាំចេញលក់លើទីផ្សារអន្តរជាតិបាន៕
វីដេអូបង្ហាញពីរូបរាងរថយន្ត Sedan និង SUV របស់ក្រុមហ៊ុន Vinfast ដែលលេចចេញកន្លងទៅ ៖