គ្រូជំនាញបាល់ទះចិន លី ជីន មកជួយបង្ហាត់ក្រុមបាល់ទះកម្ពុជា
- 2018-08-02 01:40:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូជំនាញបាល់ទះចិន លី ជីន មកជួយបង្ហាត់ក្រុមបាល់ទះកម្ពុជា
ចន្លោះមិនឃើញ
គ្រូបង្វឹកបាល់ទះជនជាតិលោក លី ជីន បានមកដល់ប្រទេសកម្ពុជាកាលពីយប់មិញដើម្បីជួយបង្ហាត់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាដើម្បីត្រៀមខ្លួនចូលរួមប្រកួតលក្ខណៈអន្តរជាតិ និងឆ្នាំ២០២៣ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម។
កាលវេលាម៉ោងប្រហែល១០យប់មិញ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថា លោក លី ជីន ជាគ្រូបង្វឹកបាល់ទះជនជាតិចិនបានមកដល់ប្រទេសកម្ពុជាដើម្បីជួយបង្វឹកបង្ហាត់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា។ ការមកដល់របស់គ្រូបង្វឹកជនជាតិរូបនេះត្រូវបានទទួលស្វាគមន៍ដោយលោក បឹង គឹមតោ អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទះកម្ពុជា។
បាល់ទះជាប្រភេទកីឡាពេញនិយមមួយនៅប្រទេសកម្ពុជា បន្ទាប់ពីកីឡាបាល់ទាត់ និងប្រដាល់គុនខ្មែរ។ យ៉ាងណា កីឡាជាក្រុមនេះកម្ពុជាមិនទាន់លទ្ធផលល្អប្រសើរឡើយក្នុងការប្រកួតអន្តរជាតិ ជាពិសេសកីឡាស៊ីហ្គេម។ ការមកដល់របស់គ្រូបង្វឹកជនជាតិចិននេះជាពេលវេលាដ៏ល្អមួយសម្រាប់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាហ្វឹកហាត់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៩ខាងមុខនេះ។ ជាពិសេសការបណ្តុះបណ្តាល និងបង្វឹកបង្ហាត់យុវជនដើម្បីកីឡាស៊ីហ្គេមឆ្នាំ២០២៣នៅលើទឹកដីកម្ពុជា៕