ការពិតគួរឲ្យភ្ញាក់ផ្អើលទាំង៦ ពីប្រទេសអាល្លឺម៉ង់ មនុស្សភាគច្រើនមិនធ្លាប់ដឹង

  • 2018-08-04 02:47:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាល្លឺម៉ង់ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែល​ផលិត​ស្រាបៀ​ដ៏​អស្ចារ្យ​បំផុត និង រថយន្ត​ទំនើប​ម៉ាក​ល្បីៗ​ដូច​ជា Mercedes, Audi និង BWM ជាដើម។ ក្រៅពីនោះ ប្រទេស​មួយ​នេះ​ពោរពេញ​ទៅ​ដោយ​រឿងរ៉ាវ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជា​ច្រើន ដែល​មនុស្ស​ភាគច្រើន​មិន​ធ្លាប់​ដឹង​ពី​មុន​មក។

ខាង​ក្រោម​នេះ​គឺ​ជា​ការ​ពិត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទាំង​៦ ពី​ប្រទេស​អាល្លឺម៉ង់៖

#១ ចំណត​រថយន្ត​សម្រាប់​ស្ត្រី

ចំណត​ប្រភេទ​នេះ​ភាគ​ច្រើន​ស្ថិត​ក្នុង​ទីតាំង​ដែល​ផ្ដល់​ភាព​ងាយស្រួល​ដល់​ស្ត្រី ជាង​ចំណង​ផ្សេង​ទៀត។ ការ​ធ្វើ​របៀប​នេះ គឺ​ដើម្បី​រារាំង​ការ​វាយប្រហារ ឬ​រំលោភបំពាន​ណា​មួយ ដែល​អាច​កើត​ឡើង​ចំពោះ​ស្ត្រី ដែល​ជា​ទូទៅ​កើត​មាន​នៅ​ក្នុង​ចំណត​ក្រោម​ដី។ មិនតែប៉ុណ្ណោះ ចំណត​សម្រាប់​ស្ត្រី​មាន​ទីតាំង​នៅ​ជិត​កន្លែង​ចាកចេញ ដើម្បី​ជួយ​ស្ត្រី​ក្នុង​ករណី​មាន​ការ​គំរាមកំហែង​ផ្សេងៗ។

#២ អ្នក​ជិះ​កង់

អាល្លឺម៉ង់ សម្បូរ​ទៅ​ដោយ​អ្នក​ជិះកង់។ ពួកគេ​នៅ​គ្រប់​ទីកន្លែង។ ៩៦% នៃ​ប្រជាជន​ទាំងអស់​នៅ​ប្រទេស​អាល្លឺម៉ង់ សុទ្ធតែ​មាន​កង់។ នេះ​ហើយ​ជា​មូលហេតុ​ដែល​មុន​ពេល​អ្នក​ចេញ​ពី​រថយន្ត អ្នក​ត្រូវ​ប្រាកដ​ថា​មិន​មាន​អ្នក​ជិះកង់​ឆ្លង​កាត់ ដើម្បី​ចៀស​វាង​ជាង​គ្រោះថ្នាក់​ណា​មួយ​កើត​ឡើង។ ជាមួយ​គ្នា​នេះ អ្នក​មិន​ត្រូវ​ដើរ​លើ​ផ្លូវ​សម្រាប់​កង់​ឡើយ បើ​មិន​ដូច្នេះ​ទេ អ្នក​ជិះកង់​នឹង​ស៊ីផ្លេ​ដាក់​អ្នក​ជា​មិន​ខាន។

#៣ ផ្សារ​ទំនើប

រឿង​ដំបូង​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល​នោះ​គឺ តម្លៃ​ទាំង​អស់​ត្រូវ​បាន​បង្ហាញ​សម្រាប់ ១គីឡូក្រាម , ១០០ក្រាម និង ១លីត្រ​ផង​ដែរ។ អ្នក​អាច​រក​មើល​តម្លៃ​នៃ​ផលិតផល​ក្នុង ១គីឡូក្រាម, ១០០ក្រាម ឬ ១លីត្រ នៅ​ក្រោម​តម្លៃ​សរុប​បាន។ វា​អាច​ជួយ​ឲ្យ​អតិថិជន​ប្រៀបធៀប និង​ជ្រើសរើស​ផលិតផល ដើម្បី​ឲ្យ​ចំណេញ​បំផុត។

មិនតែប៉ុណ្ណោះ នៅ​ពេល​ដែល​អ្នក​ទិញ​ទឹក​សុទ្ធ​មួយ​ដប សូម​កុំ​ភ្លេច​មើល​តម្លៃ​របស់​វា ព្រោះ​តម្លៃ​ដប និង​តម្លៃ​ទឹក គឺ​គិត​ដាច់​ដោយ​ឡែក​ពី​គ្នា។ អ្នក​នឹង​ទទួល​បាន​លុយ​ថ្លៃ​ដប​មក​វិញ នៅ​ពេល​យក​ដប​ទៅ​ដូរ​នៅ​ផ្សារ​ទំនើប។

គ្រប់​ហាង​ទាំង​អស់​បិទ​នៅ​ម៉ោង ៨យប់ ហើយ​ផ្សារ​ទំនើប​មួយ​ចំនួន​បិទ​នៅ​ម៉ោង ៧យប់។

#៤ សត្វ​សុនខ

អ្នក​នឹង​ឃើញ​មនុស្ស​បណ្ដើរ​សត្វ​សុនខ​របស់​ពួកគេ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​អាល្លឺម៉ង់ មិន​ថា​នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី , ហាង​កាហ្វេ , សួនច្បារ និង តំបន់​ទីប្រជុំជន​ឡើយ។ អ្នក​ក៏​នឹង​ឃើញ​ទូ​ផ្ទុក​ថង់​សម្រាប់​ដាក់​កាកសំណល់​សត្វ​សុនខ នៅ​គ្រប់​ផ្លូវ​ទាំង​អស់​ផង​ដែរ។

#៥ បន្ទប់​ទឹក​ចល័ត

ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​ផ្សេងៗ បន្ទប់​ទឹក​ចល័ត (ដូច​រូប​ខាង​ក្រោម) នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ ដូច្នេះ​អ្នក​អាច​ចំណេញ​បាន ៣ ៥០០រៀល ចំពោះ​តម្លៃ​បន្ទប់​ទឹក​ឯកជន។ ទោះ​បី​ជា​យ៉ាង​ណា ពួក​វា​សម្រាប់​តែ​មនុស្ស​ប្រុស​ប៉ុណ្ណោះ។

#៦ សូណា

នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ បុរស និង​ស្ត្រី​ចូល​សូណា​ជា​មួយ​គ្នា ហើយ​ជា​ធម្មតា​ពួកគេ​មិន​ស្លៀក​ឈុត​ក្នុង​ឡើយ គឺ​ស្លៀក​ត្រឹម​តែ​កន្សែង​ទទេ​ប៉ុណ្ណោះ។ កន្សែង​ត្រូវ​បាន​ប្រើ​សម្រាប់​គោលបំណង​រក្សា​អនាម័យ នៅ​ពេល​អង្គុយ​ប៉ុណ្ណោះ។ យ៉ាងណាមិញ បន្ទប់​ផ្លាស់ប្ដូរ​សំលៀក​បំពាក់​រួម​គ្នា គឺ​ជា​រឿង​ទូទៅ​នៅ​ទី​នោះ៕

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី