Leicester City ទិញ​បាន Marez​ ថ្មី​មក​ជំនួស​កន្លែង​ដែល​ទំនេរ

  • 2018-08-06 01:58:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Leicester City ​បាន​យល់​ព្រម​ចុះ​កុងត្រា​​ផ្ទេរ​យក​កីឡាករ​សញ្ជាតិ​អាល់ហ្សេរី Rachid Ghezzal ពី​ក្លឹប​នៅ​បារាំង Monaco ក្នុង​តម្លៃ​១០​លាន​ផោន។

កីឡាករ​វ័យ​២៦​ឆ្នាំ​​មក​ដល់​ក្រុម​រហស្សនាម​កញ្ជ្រោង​ទទួល​បាន​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ។ គេ​​ត្រូវ​មក​ជំនួស​ដំណែង​​មិត្ត​រួម​ជាតិ Riyad Mahrez ដែល​ផ្ទេរ​ទៅ​ Manchester City កាល​ពី​ពេល​ថ្មី​ៗ​ក្នុង​តម្លៃ​ខ្លួន​៦០​លាន​ផោន។

រដូវ​កាល​២០១៧-១៧ Ghezzal បង្ហាញ​ខ្លួន​បាន​៣៣​ប្រកួត ក្នុង​នោះ​លេង​នៅ Champions League ៤​ប្រកួត ទាត់​បញ្ចូល​ទី​បាន២​គ្រាប់។ គេ​ជា​កីឡាករ​ទី​៥​ដែល​លោក Claude Puel នាំ​ចូល​ក្នុង​ក្លឹប Leicester សម្រាប់​រដូវ​ក្ដៅ​នេះ បន្ទាប់​ពី​​អ្នក​ចាំ​ទី Danny Ward, ខ្សែ​ការពារ Ricardo Pereira, Jonny Evans និង​ខ្សែ​បម្រើ James Maddison។

Rachid Ghezzal ក្រៅ​ពី​មាន​សញ្ជាតិ​​អាល់ហ្សេរី​ដូច Mahrez និយាយ​ពី​មុខ​មាត់​និង​បច្ចេកទេស​​លេង​ក៏​ស្រដៀង​គ្នា​ដែរ ជា​ពិសេស​ជំនាញ​ជើង​ឆ្វេង​ដូច​គ្នា​ទៀត៕ ​

​​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ