គ្រូ Chelsea បើកទ្វារជានិច្ច ឲ្យតែ Courtois ហាមាត់ថាចង់ចេញ
- 2018-08-06 04:40:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Chelsea បើកទ្វារជានិច្ច ឲ្យតែ Courtois ហាមាត់ថាចង់ចេញ
ចន្លោះមិនឃើញ
Maurizio Sarri អ្នកចាត់ការថ្មីរបស់ Chelsea បើច្រកទ្វារចេញជានិច្ចសម្រាប់ Thibaut Courtois ឲ្យតែកីឡាករផ្ទាល់និយាយចេញពីមាត់ថា ចង់ទៅក្លឹបថ្មី។
តាមការចុះផ្សាយកាលពីចុងសប្ដាហ៍ភ្នាក់ងាររបស់ Courtois បានជំរុញឲ្យ Chelsea លក់កីឡាករចេញទៅ ដើម្បីឲ្យគេបានជួបជុំកូនៗទាំងពីរដែលកំពុងរស់នៅប្រទេសអេស្ប៉ាញ។ បន្ទាប់ពី Chelsea ចាញ់ Man City ២-០ នៅពាន Community Shiel លោក Sarri បាននិយាយពាក់ព័ន្ធនឹងរឿងនេះថា៖ "ខ្ញុំគ្មានអ្វីប្រតិកម្មជាមួយភ្នាក់ងារ។ ខ្ញុំមិនចាប់អារម្មណ៍នឹងភ្នាក់ងារ។ ខ្ញុំចង់ឭផ្ទាល់ពី Courtois”។
អតីតអ្នកចាត់ការរបស់ Napoli បន្តថា ប្រសិនជា Courtois និយាយដូចពាក្យភ្នាក់ងាររបស់គេនិយាយមែន នោះលោកនឹងពិភាក្សាជាមួយក្លឹប។ លោកចង់បានតែកីឡាករដែលមានអារម្មណ៍លេងខ្ពស់ជាមួយក្លឹបប៉ុណ្ណោះ ប៉ុន្តែលោកគ្មានអ្វីឆ្លើយតបនឹងភ្នាក់ងារទេ។
Thibaut Courtois នៅសល់កុងត្រា១ឆ្នាំទៀតនៅ Stamford Bridge ហើយគេមិនព្រមទទួលការពង្រីកកុងត្រាថ្មីជាមួយ Chelsea ឡើយ។ ទីផ្សារដោះដូរកីឡាករនៅប្រទេសអង់គ្លេសនឹងបិទជាស្ថាពរនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះហើយ។ Real Madrid ជាក្លឹបកំពុងតាមប្រមាញ់កីឡាករវ័យ២៦ឆ្នាំ៕