ក្រុម​កំពូល​តារាង​ទាំង​បី​​ពាន​ Khmer Real Estate ​ឈ្នះ​ដូច​គ្នា​សប្ដាហ៍​ទី​១៥

  • 2018-08-06 07:01:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កំពូល​តារាង​នៃ​ពាន​ Khmer Real Estate គឺ Avatar FC, Bayon Wanderers និង Khmer United សុទ្ធ​តែ​យក​​បាន ៣ ពិន្ទុ​​ដូច​គ្នា​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​១៥ ដែល​បាន​បញ្ចប់​កាល​ពី​ម្សិល​មិញ​នេះ។

ក្រុម​ Khmer United

ក្រុម​កំពូល​តារាង​ Avatar FC ​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម កូន​ខ្មែរ ៣-០ ស្រប​ពេល​ក្រុម​លេខ​២ Bayon Wanderers ​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម Anvaya ៣-១ ខណៈ​ក្រុម​លេខ ៣ Khmer United ​បំបាក់​​​ទៅ​លើ​ក្រុម V.Train ១១-៣។ ក្រោយ​ឈ្នះ​ដូច​គ្នា​ ក្រុម Avatar FC នៅតែ​បន្ត​ឈរ​កំពូល​តារាង​ដោយ​​មាន ៤០ ពិន្ទុ​ក្នុង​ចំណោម ១៥​​ប្រកួត​ ​​រីឯ​ក្រុម​លេខ ២ Bayon Wanderers ​និង​ក្រុម​លេខ ៣ Khmer United មាន ៣៩ ពិន្ទុ​ដូច​គ្នា​គ្រាន់​តែ Bayon លើស​គ្រាប់​បាល់។ ​​ **លទ្ធផល​សម្រាប់​សប្ដាហ៍​ទី​១៥៖​**

  • ១- Avatar ៣​-០​ កូនខ្មែរ

  • ២-​ RFL ១​-២​ Law FC

  • ៣- យុវជនស្នោរ ៣-៣ Giant FC

  • ៤-​យុវជនកំពង់ចាម ១​-២​ Blue Dragon

  • ៥-​Khmer United ១១​-៣​ V.Train

  • ៦-​Riel PP ៤​-០​ HHK

  • ៧-​Bayon Wanderers ៣​-១​ Anvaya

  • ៨-​Mambo PP ០​-៣​ បាសាក់

  • ៩-​ទន្សោងអែហ្វស៊ី ៣-០ អាណាចក្រ​ទួលគោក

  • ១០- យុវជនតាំងគោក ៣-០ យុវជន​វត្ត​កោះ(វត្ត​កោះ​អវត្តមាន)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​