កីឡាករ​ Chelsea ដែល​លេង​ World Cup អាច​អ​វត្ត​មាន​ប្រកួត​ដំបូង​

  • 2018-08-08 01:18:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Maurizio Sarri អ្នក​ចាត់​ការ​ទូទៅ​ថ្មី​របស់​ Chelsea ទំនង​ជា​មិន​ដាក់​កីឡាករ​ណា​ដែល​ទើប​ត្រឡប់​ពី​បេសកកម្ម​ World Cup​ ឲ្យ​លេង​នោះ​ទេ​នៅ​ការ​ប្រកួត​ដំបូង​​ Premier League។

Sarri

ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​សប្ដាហ៍​ទី​មួយ​នឹង​វិល​មក​វិញ​​នៅ​ថ្ងៃ​សៅរ៍​នេះ​ខណៈ​ Chelsea ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ Huddersfield Town ក្នុង​ជំនួប​ក្រៅ​ទឹកដី។​ យ៉ាង​ណា​អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​ដែល​ទើប​កាន់​តំណែង​ថ្មី​ៗ​នៅ Stamford Bridge បង្ហើប​ពី​គោល​បំណង​របស់​ខ្លួន​ឲ្យ​កីឡាករ​ដែល​មមាញឹក​នៅ World Cup សម្រាក​។

N'Golo Kante និង​ Olivier Giroud ដែល​ឈ្នះ​ World Cup ជាមួយ​បារាំង​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ ហើយ​ចំណាយ​ពេល​ហ្វឹកហាត់​តិច​តួច​ប៉ុណ្ណោះ​ជាមួយ​ បុរស​វ័យ​៥៩​ឆ្នាំ។ Eden Hazard ដែល​ជួយ​ បែលហ្សិក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក៏​ជា​គោល​ដៅ​អវត្តមាន​ប្រកួត​ដំបូង​ដូចគ្នា។

អ្នក​ទាំង​៣​លេង​ត្រឹម​ជា​កីឡាករ​បម្រុង​ប្ដូរ​ចូល​ប៉ុណ្ណោះ​ក្នុង​ប្រកួត​ដែល​ Chelsea ស្មើ​ ០-០ ជាមួយ​ Lyon នៅ​ពាន​ International Champions Cup។ សួរ​ពាក់​ព័ន្ធ​នឹង​ការ​មិន​ដាក់​ Kante, Giroud និង​ Hazard ឲ្យ​លេង​ពេល​ប៉ះ​ Huddersfield លោក​ Sarri បាន​និយាយ​ថា៖ "មែន​ហើយ​ ខ្ញុំ​ក៏​គិត​ចឹង​ដែរ"៕

ប្រភព៖ Yahoo   ប្រែសម្រួល៖ វីរ័ត្ន