ល្ងាច​នេះ​ ណាហ្គា​ ចង់​រក​គ្រាប់​បាល់​បន្ថែម ស្រប​ពេល​បឹង​កេត​​មិន​រំពឹង​វាយ​បក​​បាន​

  • 2018-08-08 03:10:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ជើង​ទី​២ រវាង ណាហ្គាវើល និង​បឹង​កេត​ នឹង​ចាប់​ផ្ដើម​ជើង​ទី​២​នៅ​ម៉ោង ៦:៣០ នាទី​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ សម្រាប់​ពាន Hun Sen Cup 2018 ដែល​ជា​ទឹក​ដី​របស់​​បឹង​កេត។

​កាល​ជើង​ទី​១​ណាហ្គា​យក​ឈ្នះ​បឹង​កេត​ ២-០ នៅ​ស្តាត​ចាស់​។ ចំណែក​ការ​ប្រកួត​ល្ងាច​នេះ​វិញ​​​លោក ហៅ សុជាតិ គ្រូ​បង្វឹក​បឹង​កេត​ធ្លាប់​បាន​បញ្ជាក់​ថា ​នឹង​មិន​ងាយ​វាយ​បក​ណាហ្គា​ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់​ឡើយ ពី​ព្រោះ​ក្រុម​នេះ​មាន​កីឡាករ​កម្ពុជា​ល្អ​ៗ និង​ជា​ក្រុម​ខ្លាំង​មួយ​ទាំង​លីគ​ និង Hun Sen Cup។

លោក ហៅ សុជាតិ

​គ្រូ​​បង្វឹក​រូប​នេះ​បាន​បញ្ជាក់​ថា ​ចំណុច​ខ្សោយ​របស់​បឹង​កេត​​ក្នុង​ពាន​នេះ​គឺ​នៅ​ខ្សោយ​​ការ​ប្រយុទ្ធ​កាល​ជើង​ទី​១។ ប៉ុន្តែ​ល្ងាច​នេះ​អាច​ល្អ​ប្រសើរ​ជាង​ជើង​ទី​១ ​​​ដោយសារ​មាន​កីឡាករ​សំខាន់ៗ​មក​ជួយ​ក្រុម​វិញ​ ដូច​ជា ចាន់ វឌ្ឍនាកា និង​ ស៊ុន សុវណ្ណរិទ្ធី។

​ស្រប​ពេល​​លោក មាស ចាន់ណា បាន​អះអាង​ថា ​លោក​មិន​​ខ្វល់​ពី​កីឡាករ​កម្ពុជា​ល្អ​របស់​បឹង​កេត​មក​ជួយ​ក្រុម​វិញ​​ទេ ពោល​គឺ​កម្រិត​កីឡាករ​ខ្មែរ​លោក​គិត​ថា មិន​ខុស​គ្នា​ខ្លាំង។ ​លោក​​​នឹង​ប្រើ​ទម្រង់​ប្រយុទ្ធ​ខ្លាំង​ដូច​​កាល​ជើង​ទី​១ ដោយ​មិន​ខ្លាច​ទម្រង់​លេង​របស់​បឹង​កេត​ឡើយ។ មួយ​វិញ​ទៀត​​លោក​មិន​ចង់​រក្សា​​គ្រាប់​បាល់​ដែល​ឈ្នះ​កាល​ជើង​ទី​១ ដោយ​លទ្ធផល ២-០ មក​បញ្ចប់​នៅ​ជើង​ទី​២​នេះ​ត្រឹម ២-០ ដដែល​នោះ​ទេ ពោល​គឺ​ចង់​បាន​គ្រាប់​បាល់​បន្ថែម​ទៀត​ពី​បឹង​កេត។

លោក មាស ចាន់ណា

គូ​ប្រកួត​ល្ងាច​នេះ​មាន​៖

  • សាលា​បាល់ទាត់​ជាតិ​បាទី​ ប៉ះ អគ្គ.នគរ​បាល​ជាតិ​ ម៉ោង ៣:៣០ រសៀល​នៅ​បាទី​

  • ភ្នំពេញ​ក្រោន ប៉ះ អង្គរ​ថាយ​ហ្គឺរ ម៉ោង ៦:៣០ ​​​ល្ងាច​នាទី​នៅ​ RSN

  • បឹង​កេត​ ប៉ះ ណាហ្គា ម៉ោង ៦:៣០ ​​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ

  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ប៉ះ ទ័ព​ ម៉ោង ៦:៣០ ល្ងាច​នៅ​កីឡាដ្ឋាន​ខេត្ត​ស្វាយរៀង​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​