អស់ពីសារមន្ទីរ ឥឡូវថៃសាងសង់រូបចម្លាក់ទាហាន ដែលលះបង់ជីវិត ជួយក្មេងពីរូងភ្នំថាំហ្លួង

  • 2018-08-08 03:35:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិចិត្រករ​ជនជាតិ​ថៃ លោក Chalermchai Kositpipat បាន​ដឹកនាំ​ការ​សាងសង់​រូប​ចម្លាក់ អតីត​ទាហាន​ថៃ Samarn Kunan ដែល​បាន​ស្លាប់​នៅ​ក្នុង​អំឡុង​ពេល​ជួយ​សង្គ្រោះ ក្រុម​បាល់ទាត់​ជ្រូក​ព្រៃ​ទាំង​១៣នាក់ នៅ​ក្នុង​រូងភ្នំ​ថាំហ្លួង។

រូប​ចម្លាក់អតីត​ទាហាន​ថៃ Samarn Kunan

រូបចម្លាក់​របស់​លោក Samarn មាន​កម្ពស់ ២,៤ម៉ែត្រ ដោយ​ចូលរួម​សាងសង់​ពី​វិចិត្រករ​ថៃ​ចំនួន ១០នាក់ ក្នុង​នោះ​រួម​មាន​ទាំង លោក Chalermchai ដែល​មាន​កេរ្តិ៍​ឈ្មោះ និង​ស្នាដៃ​ល្បីល្បាញ ដោយសារ​ការ​បង្កើត​វត្ត​រ៉ុងឃ៉ុន (Wat Rong Khun)។ រូបចម្លាក់​នេះ​បាន​សាងសង់​រួចរាល់ ៦០% ហើយ​ត្រូវ​ចំណាយ​ពេល​ប្រហែល ២ខែ​ទៀត​ដើម្បី​បញ្ចប់។

ភរិយា​លោក Samarn គឺ​អ្នក​ស្រី Waleeporn បាន​ជួប​ជាមួយ​លោក Chalermchai កាល​ពី​ម្សិលមិញ ដើម្បី​ពិនិត្យ​មើល​រូប​ចម្លាក់​នោះ នៅ​កន្លែង​ការងារ​ខាង​ក្នុង​វត្ត​រ៉ុងឃ៉ុន មុន​ពេល​វា​ត្រូវ​ដឹក​ទៅ​កាន់​រូងភ្នំ​ថាំហ្លួង នៅ​ពេល​សាងសង់​រួចរាល់។

រូប​ចម្លាក់អតីត​ទាហាន​ថៃ Samarn Kunan

«ខ្ញុំ​បាន​សួរ​នាង​ថា តើ​រូប​ចម្លាក់​នេះ​ដូច​ប្តី​របស់​នាង​ឬ​អត់? នាង​ក៏​បាន​ឆ្លើយ​ថា ដូច!»។ នេះ​បើ​តាម​សម្តី លោក Chalermchai។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា លោក Chalermchai ក៏​បាន​ដឹកនាំ​ក្រុម​ការងារ​សាងសង់​សារមន្ទីរ ដើម្បី​រំលឹក​ដល់​ការ​ជួយ​សង្គ្រោះ​ក្មេង​ចេញ​ពី​រូងភ្នំ​ថាំហ្លួង និង​ការ​ស្លាប់​របស់​អ្នក​មុជ​ទឹក​រូប​នេះ​ផង​ដែរ៕

សារមន្ទីរដើម្បី​រំលឹក​ដល់​ការ​ជួយ​សង្គ្រោះ​ក្មេង​ចេញ​ពី​រូងភ្នំ​ថាំហ្លួង

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង