ដ្រូន Airbus ហោះ​សំកាំង​លើ​មេឃ​ជាង ២៥ ថ្ងៃ បំបែក​កំណត់ត្រា​​ពិភពលោក

  • 2018-08-09 08:20:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យន្តហោះ​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យរ​បស់​ក្រុមហ៊ុន Airbus បាន​បង្កើត​កំណត់ត្រា​ពិភពលោក​នៅក្នុង​ការហោះ​ហើរ​លើកដំបូង​របស់​ខ្លួន​។​

​ដ្រូ​ន Zephyr S អាច​ហោះ​នៅលើ​មេឃ​នៅ​កម្ពស់ ២១.៣៣៦ ម៉ែត្រ រយៈពេល ២៥ ថ្ងៃ ២៣ ម៉ោង​និង ៧ នាទី​។​

​ប៉ុន​ហ្នឹង​គឺ​គ្រប់គ្រាន់​ល្មម​ដើម្បីឱ្យ​វា​បង្កើត​កំណត់​កំណត់ត្រា​ពិភពលោក​សម្រាប់​ការហោះហើរ​បន្ត​ឥត​ឈប់​បានយូរ​បំផុត​នៅក្នុង​បរិយាកាស​ផែនដី​។​

​យោងតាម​សារព័ត៌មាន Bloomberg ដ្រូ​ន​នេះ​បាន​ចុះចត​ដោយ​សុវត្ថិភាព​កាលពី​ថ្ងៃ​ពុធ​ទី​៨​សីហា បន្ទាប់ពី​បាន​ចំណាយពេល​ប្រហែល​៣​សប្តាហ៍​នៅលើ​អាកាស យូរ​ជាង​កំណត់ត្រា​មុន ប្រមាណ​ជាជាង ២​ភាគ​៣​នៃ​ពេលវេលា​សំកាំង​លើ​មេឃ​។​

​ដ្រូ​ន Zephyr S បានចាប់ផ្តើម​ហោះហើរ​សាកល្បង​ដំបូង​របស់ខ្លួន​ពីរ​ដ្ឋ​អា​រី​ហ្សូ​ណា​កាលពី​ថ្ងៃទី ១១ កក្កដា ហើយ​បាន​ស្ថិតនៅលើ​មេឃ​តាំងពី​ពេលនោះ​មក​។

​កំណត់ត្រា​មុន​ត្រូវបាន​កាន់កាប់​ដោយ​ដ្រូ​ន​គំរូ Zephyr ក្នុង​ឆ្នាំ ២០១៥ នៅពេល​ដ្រូ​ន​នេះ​អាច​ហោះហើរ​បាន​រយៈពេល ១៤ ថ្ងៃ​៕

ប្រភព៖ rasmeinews