តស៊ូ​ខ្លាំង បុរស​ម្នាក់ ជិះ​កង់​ភ្ជាប់​ទូរសព្ទ ១១ គ្រឿង​តាម​ប្រមាញ់​សត្វ Pokemon ​ថ្លៃ​ខ្លះ​ស៊ូ​ដល់​ម៉ោង ៤ ទាប​ភ្លឺ

  • 2018-08-09 12:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​វ័យ​ចំណាស់​ឲ្យ​ឈ្មោះ Chen San-yuan កំពុង​បង្ក​ការ​ភ្ញាក់ផ្អើល​ក្នុង​ទឹក​ដី​តៃវ៉ាន់ ក្រោយ​លោក​ទម្លាប់​ជិះ​កង់​ភ្ជាប់​ស្មាតហ្វូន ១១ គ្រឿង​តាម​ប្រមាញ់​សត្វ​កំណាច​ក្នុង​ហ្គេម Pokemon Go ខ្ទង់​រយ​ក្បាល​ក្នុង​មួយ​ថ្ងៃៗ។

ស្ពាយ​ឧបករណ៍ Power Bank ៩ គ្រាប់​ជាប់​តាម​ខ្លួន ជួយ​ឲ្យ​ស្មាតហ្វូន​អាច​ប្រើប្រាស់​រយៈ​ពេល​ជាង ២០ ម៉ោង ហើយ​បុរស​វ័យ ៧០ ឆ្នាំ​​រូប​នេះ ថ្ងៃ​ខ្លះ​ល្បី​ថា​តស៊ូ​តាម​ប្រមាញ់​លើ​ដង​វិថី​ក្នុង​ទីក្រុង​រហូត​ដល់​ម៉ោង ៤ ទាប​ភ្លឺ​ក៏​មាន។រាល់​ពេល​មាន​​លោត​សញ្ញា​ថា​ទីតាំង​ណា​មួយ​មាន​សត្វ Pokemon នោះ​លោក​តា​ក៏​នឹង​ប្រើ​ម្រាម​ដៃ​ដើម្បី​បញ្ជា​គ្រាប់ Pokeballs ចាប់​សត្វ​នោះ​ភ្លាម។

គ្រូ​ហោរាសាស្ត្រ Feng Shui រូប​នេះ បង្ហើប​ថា​ ក្នុង​មួយ​ខែ​ចំណាយ​ជាង ១ ១៦៥ ផោន ទិញ​របស់របរ​លេង​ក្នុង​ហ្កេម Pokemon Go ក៏​ដូច​ជា​ឧបករណ៍/អាវុធ​ដើម្បី​ធ្វើ​ឲ្យ​តួ​អង្គ​របស់​ខ្លួន​កាន់​តែ​មាន​ថាមពល​ខ្លាំង។ ជា​ញឹកញយ​ លោក​ធ្វើ​ដំណើរ​ទៅ​ឧទ្យាន​មួយ​កន្លែង ប្រមាណ ៥ ទៅ ៦ ដង​ក្នុង​មួយ​សប្តាហ៍ រហូត​ផ្ទុះ​ភាព​ល្បីល្បាញ​ក្រោយ​អ្នក​ស្រុក​មួយ​រូប​លួច​បង្ហោះ​សកម្មភាព​លោក​តា​ចូល​ទៅ​គេហទំព័រ Reddit។

លោក Chen ត្រូវ​បាន​ឧទ្ទេសនាម​ឲ្យ​ថា "Uncle Pokemon" ដោយ​ការ​លេង​ហ្គេម​នេះ​ ក៏​ដើម្បី​ទប់ស្កាត់​ជំងឺ Alzheimer ក៏​ដូច​ជា​បង្កើត​ទំនាក់ទំនង​ជាមួយ​មនុស្ស​មាន​អាយុ​ដំណាល​គ្នា ដោយ​លោក​បាន​ចេះ​លេង​ Pokemon Go អំឡុង​ឆ្នាំ ២០១៦ បន្ទាប់​ពី​ចៅ​ប្រុស​បង្រៀន​ដោយ​ផ្ទាល់។ អ្វី​ដែល​ពិសេស ​រាល់​គណនី​តួ​អង្គ​របស់​លោក​ដែល​ភ្ជាប់​ក្នុង​ស្មាតហ្វូន​សុទ្ធសឹង​ឈរ​ហួស​កម្រិត Level 30 ទាំង​អស់៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ កៅ រក្សា