មកមើលរូបរាង CL បង្ហាញខ្លួនថ្ងៃសម្ពោធរឿង "Mile 22”
- 2018-08-10 07:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលរូបរាង CL បង្ហាញខ្លួនថ្ងៃសម្ពោធរឿង "Mile 22”
ចន្លោះមិនឃើញ
ភាពយន្ត "Mile 22” ដែលជាភាពយន្តហូលីវូដមានការចូលរួមសម្ដែងពីតារាចម្រៀងអតីតមេក្រុម 2NE1 ទើបតែប្រារព្ធកម្មវិធីសម្ពោធដាក់បញ្ចាំងកាលពីយប់មិញនេះ ដែលមានវត្តមានពីតារាល្បីៗជាច្រើន។
ក្រៅពី CL ភាពយន្តនេះក៏មានចូលរួមពីសំណាក់កំពូលតារាល្បីប្រចាំប្រទេសឥណ្ឌូណេស៊ីគឺលោក Iko Uwais និងតារាប្រដាល់ស្រីល្បីឈ្មោះ Ronda Rousey និងតារាសម្ដែង Mark Wahlberg ផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ចំពោះ CL គឺនេះជាភាពយន្តហូលីវូដដំបូងរបស់នាង ក៏ដូចជាការបង្ហាញខ្លួននៅក្នុងកម្មវិធីខ្នាតធំនៅសហរដ្ឋអាមេរិក ដែលជាទីលំនៅថ្មីរបស់តារាកូរ៉េនេះផងដែរ។ ថ្មីៗនេះ CL បានធ្វើឲ្យអ្នកគាំទ្រខ្លួនជាច្រើនភ្ញាក់ផ្អើលដោយសារ ការឡើងទម្ងន់យ៉ាងឆាប់រហ័ស ប៉ុន្តែបើសិនជាយើងសង្កេតឃើញតាមរយៈរូបថតនិងវីដេអូ CL ពិតជាមានទំនុកចិត្តនឹងរូបរាងរបស់ខ្លួន៕