បញ្ជីទូរសព្ទ Huawei, Sony និង HTC ដែលអាចប្រើ Android 9 មុន​គេ

  • 2018-08-12 02:38:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​ប្រតិបត្តិការ Android 9 Pie បាន​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ៦ ខែ​សីហា​ ដោយ​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ Google Pixel អាច​ទទួល​បាន​ការ​​អាប់ដេត​​ប្រើ​មុន​គេ​ចាប់​ពី​ពេល​នេះ។ ចំណែក​ស្មាតហ្វូន​ Android ដទៃ នឹង​ទទួល​បាន​ការ​អាប់ដេត​នៅ​ពេល​ក្រោយ មុន​ដាច់​ឆ្នាំ ឬ ដើម​ឆ្នាំ ២០១៩។

បើ​តាម​ការ​ប្រកាស​ពី​ក្រុមហ៊ុន Sony បាន​ឲ្យ​ដឹង​ដែរ​ថា​ទូរសព្ទ Sony Xperia XZ2, Xperia XZ2 Compact, Xperia XZ2 Premium, Xperia XZ1, Xperia XZ1 Compact ឬ Xperia XZ Premium រំពឹង​ថា​នឹង​ទទួល​បាន​ការ​អាប់ដេត Android 9 នៅ​ក្នុង​ខែ​កញ្ញាខាងមុខ​នេះ​ហើយ។

ចំណែក​ Huawei វិញ​បាន​និយាយ​ថា​ខ្លួន​កំពុង​ធ្វើ​តេស្ត​ Android 9 ហើយ​ស្មាតហ្វូន ៤ ម៉ូដែល​នឹង​ទទួល​បាន​ការ​អាប់ដេត​មុន​គេ ដោយ​រួម​មាន​ Huawei Mate 10 Pro, Huawei P20 (និង P20 Pro), Honor 10 និង Honor V10។ កាល​បរិច្ឆេទ​ច្បាស់​លាស់​មិន​ត្រូវ​បាន​បញ្ជាក់​នោះ​ទេ។

ចុង​ក្រោយ​គេ​ អ្នក​ប្រើ​ HTC U12+, U11+, U11 និង U11 life រំពឹង​ថា​នឹង​ទទួល​បាន​ការ​អាប់ដេត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

ប្រភព៖ pocketnow   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី