យកកាមេរ៉ា Canon 5D Mark I ប្រៀបនឹង 5D Mark IV លទ្ធផលយ៉ាងម៉េចដែរ?

  • 2018-08-12 03:13:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ថត​រូប​ម្នាក់​ឈ្មោះ​ Pablo Strong បាន​ធ្វើ​ការ​ប្រៀប​ធៀប​មួយ​លើ​កាមេរ៉ា​ Canon 5D Mark I ឆ្នាំ ២០០៥ ជា​មួយ​នឹង​កាមេរ៉ា​ Canon 5D Mark IV ឆ្នាំ ២០១៦។

កាមេរ៉ា​ Canon 5D Mark I ដែល​មាន​អាយុ​ ១៣ ឆ្នាំ​ហើយ​នោះ អាច​រក​ទិញ​បាន​ក្នុង​តម្លៃ​​ប្រមាណ​ ៣៥០ ដុល្លារ ដោយ​គេ​បាន​បំពាក់​នូវ​ឡេន​ 50mm f/1.8 II តម្លៃ​ប្រមាណ​ ៧៥ ដុល្លារ។ សរុបទៅ 5D Mark I ដែលគេយកមកបង្ហាញនេះមានតម្លៃជាង ៤០០ ដុល្លារ។

ចំណែក 5D Mark IV វិញ​មាន​តម្លៃ​ ៣ ១០០ ដុល្លារ ដោយ​មាន​បំពាក់​នូវ​ឡេន 50mm f/1.2L តម្លៃ​ ១ ៣០០ ដុល្លារបន្ថែមទៀត។ ខាង​ក្រោម​នេះ​ជា​រូបភាព​ថត​យក​ផ្ទៃមុខ​មនុស្ស​ដែល​ថត​ចេញ​ពី​កាមេរ៉ា​ទាំង​ពីរ ៖

ខាងឆ្វេង 5D Mark I និងខាងស្ដាំ 5D Mark IV

ជា​លទ្ធផល​ឃើញ​ថា​គុណភាព​នៃ​រូប​ថត​ផលិត​ដោយ​ម៉ាស៊ីន​ទាំង​ពីរ មិន​មាន​ភាព​ខុសគ្នា​ខ្លាំង​ណាស់​ណា​ឡើយ។ យ៉ាងណាក្ដី​ចំពោះ​ការ​ថត​រូប​ជា​ច្រើន​ប្រភេទ​ទៀត Canon 5D Mark IV គឺ​មាន​ប្រៀប​ជាង 5D Mark I ដូច​ជា​ថត​​រូប​ Dynamic Range និង​ថតរូបនៅ​ទី​ងងឹត​ជា​ដើម៕

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង