Galaxy Note 9 ជាទូរសព្ទទំហំ ៥១២ GB តម្លៃថោកជាងគេក្នុងលោក
- 2018-08-12 04:35:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy Note 9 ជាទូរសព្ទទំហំ ៥១២ GB តម្លៃថោកជាងគេក្នុងលោក
ចន្លោះមិនឃើញ
បច្ចុប្បន្ននេះស្មាតហ្វូនមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ ៥១២ GB មានត្រឹមតែ ៣ ម៉ូដែលប៉ុណ្ណោះ ដោយក្នុងនោះរួមមាន Galaxy Note 9, Huawei Mate RS Porsche Design និង Oppo Find X Lamborghini។
ក្នុងចំណោមស្មាតហ្វូនទាំង ៣ នេះ Galaxy Note 9 មានតម្លៃធូរថ្លៃជាងគេ ដោយមានលក់លើទីផ្សារបរទេសក្នុងតម្លៃ ១ ២៥០ ដុល្លារ ហើយមាន RAM ទំហំ ៨ GB ទៀតផង។ ចំណែក Mate RS Porsche Design មានតម្លៃ ២ ៥០០ ដុល្លារ ជាមួយ RAM ទំហំ ៦ GB។
Oppo Find X Lamborghini ដែលមាន RAM ទំហំ ៨ GB អមនឹងអង្គផ្ទុកទំហំ ៥១២ GB មានតម្លៃ ១ ៥០០ ដុល្លារ។ ក្រៅពីស្មាតហ្វូនទាំងបី គេជឿថាឆាប់ៗនេះ Asus ក៏នឹងបញ្ចេញស្មាតហ្វូនមានទំហំ ៥១២ GB ដែលជាម៉ូដែល ROG ដោយតម្លៃរបស់វាគេនៅមិនទាន់ដឹងនៅឡើយ៕