រូបពីរសន្លឹកថតកាលឆ្នាំ ២០០២ និង ២០១៨ បង្ហាញថាស្មាតហ្វូនផ្លាស់ប្ដូរពិភពលោកខ្លាំង

  • 2018-08-12 07:23:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាពប្រៀបធៀបគ្នាចំនួនពីរសន្លឹក ដែលប្រៀបធៀប​ទិដ្ឋភាពអ្នកកំពុងទស្សនាកីឡាករវាយកូនហ្គោល Tiger Wood នៅ​ឆ្នាំ ២០០២ និង នៅ​ឆ្នាំ ២០១៨ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម។

ក្នុង​រូបភាព​​ដំបូង​បង្ហាញ​ពី​ការ​ទស្សនា​នៅ​ឆ្នាំ ២០០២ ដែល​គ្រប់​គ្នា​យក​ចិត្ត​ទុក​ដាក់​​នឹង​កាយ​វិការ​របស់​លោក Tiger Wood ជា​ទីបំផុត។ ចំណែក​រូបភាព​ទីពីរ​ជា​ទិដ្ឋភាព​នៅ​ឆ្នាំ ២០១៨ ដែល​ឃើញ​មនុស្ស​ចូល​រួម​ច្រើន​កុះករ​ដូច​មុន ប៉ុន្តែ​មនុស្សភាគច្រើនបែរជា​ផ្ចង់អារម្មណ៍លើទូរសព្ទរបស់ខ្លួន ជា​ជាងកីឡាករទៅវិញ។

ឆ្នាំ ២០០២
ឆ្នាំ ២០១៨

រូបពីរសន្លឹកនេះបានបង្ហាញយ៉ាង​ច្បាស់​ថា​ស្មាតហ្វូន​បាន​ចូល​រួម​ចំណែក​ផ្លាស់​ប្ដូរ​ពិភពលោក និង​ផ្លាស់​ប្ដូរ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ខ្លាំង​កម្រិត​ណា៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម