Liverpool បញ្ជូន Salah ឲ្យ​ប៉ូលិស ក្រោយ​​ធ្វើ​ខុស​ពេល​បើកបរ

  • 2018-08-14 03:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ហង្សក្រហម Liverpool បាន​បញ្ជូន Mohamed Salah ​ទៅ​ឲ្យ​សមត្ថកិច្ច ក្រោយ​លេច​ធ្លាយ​វីដេអូ​របស់​គេ​ប្រើប្រាស់​ទូរសព្ទ​ពេល​កំពុង​បើកបរ។

វីដេអូ​មួយ​បាន​បង្ហោះ​លើ​អនឡាញ​បង្ហាញ Salah អង្គុយ​ក្នុង​រថយន្ត​​ចុច​ទូរសព្ទ ដោយ​មាន​មនុស្ស​ជា​ច្រើន​រួម​ទាំង​កូន​ក្មេង​​បាន​ឈរ​​ជុំវិញ​រថយន្ត​មុន​ពេល​គេ​ជិះ​ចេញ​ទៅ​មុខ។ អ្នក​តំណាង​ក្លឹប Liverpool បាន​និយាយ​ថា៖ "បន្ទាប់​ពី​ពិភាក្សា​ជាមួយ​​កីឡាករ​រួចរាល់ ក្លឹប​​​បាន​ពន្យល់​ប៉ូលិស​នៅ​តំបន់ Merseyside អំពី​ស្ថានភាព​ក្នុង​វីដេអូ​និង​កាលៈទេសៈ​​ជុំ​វិញ​ការ​ចាប់​ខ្លួន"។

សម្រាប់​ប៉ូលិស​នៅ​តំបន់ Merseysideក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ពួក​គេ​ទទួល​បាន​វីដេអូ​មួយ​ដែល​​ជឿជាក់​ថា Salah កំពុង​ប្រើ​ទូរសព្ទ​ពេល​កំពុង​បើកបរ។ ប្រសិន​ប៉ូលិស​រក​ឃើញ​កំហុស​ពិត​មែន Salah នឹង​ទទួល​ការ​ពិន័យ។

ក្នុង​ការ​ប្រកួត​ទី​មួយ​របស់ Liverpool យក​ឈ្នះ West Ham ៤-០ នៅ Premier League ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេហ្ស៊ីប​ក៏​រួម​ចំណែក​រក​បាន​មួយ​គ្រាប់​ដែរ៕ ​

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី