សំណល់កំប៉ុង​ស្រាបៀរ អាចច្នៃជា​ឆ្នាំងដាំបាយ មានគុណភាពល្អ (វីដេអូ)

  • 2018-08-16 02:49:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

វីដេអូខ្លី ស្ដីពី​ការ​ធ្វើ​ឆ្នាំងដាំបាយ​ពីដេរ៉ា​ (ឆ្នាំង​ចាក់​អាលុយ​មី​ញ៉ូម) បាន​ចេញផ្លូវការហើយ។ វីដេអូ​នេះ​មាន​រយៈពេល​ជិត ៤នាទី បង្ហាញ​ពី​សកម្មភាព នៃ​ការ​ធ្វើ​ឆ្នាំង​ដាំបាយ​ ពី​ដែកដេរ៉ា ដែល​យក​ពី​សម្បក​កំប៉ុងស្រាបៀរ​រំលាយ​ធ្វើ​​ជាឆ្នាំង។

ការផលិត​​ឆ្នាំ​ងដាំបាយ​ដេរ៉ា (ឆ្នាំង​ចាក់​អាលុយ​មី​ញ៉ូម) គឺធ្វើ​ឡើង​ដោយ​ លោក គឹម ចាន់ វ័យ៤០ឆ្នាំ ជា​ម្ចាស់​សិប្បកម្ម​ផលិត​ឆ្នាំង​ដេរ៉ា (ឆ្នាំង​ចាក់​អាលុយ​មី​ញ៉ូម) នៅ​ភូមិ​ដំណាក់​ស្នាយ ឃុំ​ពាម​ជីកង ស្រុក​កងមាស ខេត្ត​កំពង់​ចាម។

លោក គឹម ចាន់ វ័យ៤០ឆ្នាំ

ទស្សនាវីដេអូ

លោក គឹម ចាន់ ចេះធ្វើ​ឆ្នាំង​ដាំបាយ​នេះ​ផ្ដើមចេញ​ពី​ អ្នក​ស៊ីឈ្នួល​ចាក់​ឆ្នាំង​ឱ្យ​គេ ហើយ​លោក​បាន​ប្រថុយ​ចេញ​មក​រកស៊ី​ចាក់​ឆ្នាំង​ដេរ៉ា​លក់​ដោយ​ខ្លួនឯង​នៅ​ឆ្នាំ ​២០០០​។ កាល​ណោះ លោក​មាន​ចង្ក្រាន​ ដែល​មាន​បំពង់​រំលាយ​អាលុយ​មីញ៉ូម​តែ​៣ បំពង់​ប៉ុណ្ណោះ។ បច្ចុប្បន្ន​លោក​ចង្ក្រាន​ស្ល​ដែក​ធំ​ជាង​មុន និង មាន​បំពង់​រំលាយ​រហូត​ដល់​ទៅ ៨​បំពង់៕

សូមចុចអាន៖* ៦សន្លឹក បង្ហាញពី​មុខរបរ​ផលិត​ឆ្នាំងដេរ៉ា នៅខេត្តកំពង់ចាម


អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក