ពិតជាសង្វេគណាស់កីឡដ្ឋានក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបលិចសល់តែដំបូល
- 2018-08-17 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាសង្វេគណាស់កីឡដ្ឋានក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបលិចសល់តែដំបូល
ចន្លោះមិនឃើញ
កីឡដ្ឋានរបស់ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបដែលមានទីតាំងនៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវទឹកលិចសឹងបាត់រូបរាងទាំងស្រុងដោយនៅសល់តែដំបូលអគារនៃកីឡដ្ឋានតែប៉ុណ្ណោះ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្លឹបដែលបានចេញផ្សាយកាលពីថ្ងៃ១៥ ខែសីហាបានបញ្ជាក់ថា កីឡដ្ឋាន AEU Sport Park នេះត្រូវបានទឹកទន្លេមេគង្គជន់លិចកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។ នៅក្នុងសេចក្ដីប្រកាសដដែលនេះក៏បានបញ្ជាក់ផងដែរថា ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបអូណាយធីតនឹងធ្វើការផ្លាស់ប្ដូរមករៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគនៅពហុកីឡដ្ឋានជាតិចំនួន ២ប្រកួត ដោយសប្តាហ៍ទី១៨ ត្រូវនឹងថ្ងៃអាទិត្យទី១៩ សីហា ២០១៨ និងសប្តាហ៍ទី២០ថ្ងៃអាទិត្យទី១៦ ខែកញ្ញា ឆ្នាំ២០១៨។
សូមបញ្ជាក់ថាកីឡដ្ឋាន AEU Sport Park របស់ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបនេះត្រូវបានចាប់ផ្ដើមសាងសង់ក្នុងនៅចុងឆ្នាំ ២០១៥ ហើយត្រូវបានសម្ពោធនៅពាក់កណ្ដាលខែតុលា ឆ្នាំ២០១៧ ដោយចំណាយទឹកប្រាក់ក្នុងការសាងសង់ប្រមាណកន្លះលានដុល្លារ៕