មិន​ធម្មតា! ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ជិះ​ម៉ូតូ​ធំ​ទៅ​បើក​កីឡា​ទ្វីប​អាស៊ី

  • 2018-08-19 04:46:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ដ៏​ធំ​នៃ​កីឡា​ទ្វីប​អាស៊ីឆ្នាំ ២០១៨ ត្រូវបានបើកជាផ្លូវការ​នៅ​ថ្ងៃ​ទី ១៨ សីហា​នេះ​ នៅ​ទីក្រុង​ហ្សាកាតា តែ​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល​នោះ​គឺ​ពិធី​បើក​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដោយ​ប្រធានាធិបតី Jokowi។

នៅ​ក្នុង​វីដេអូ​មិន​ធម្មតា ដែល​លោក​​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ជិះ​ម៉ូតូ​ធំ​នៅ​ក្នុង​ឯកសណ្ឋាន​ផ្លូវការ នៅ​​ក្នុងពិធីរ​បើក​ព្រឹត្តិការណ៍​កីឡា​របស់​ទ្វីប​អាស៊ី បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​លើ​​អ៊ីនធឺណិត។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ដែល​គេ​ហៅ​ឈ្មោះ​ថា Jokowi បាន​ចូល​ទៅ​កីឡដ្ឋាន​ GBK ដើម្បី​បើក​ព្រឹត្តិការណ៍​កីឡា​ទ្វី​បអាស៊ី ២០១៨

ព្រឹត្តិការណ៍​កីឡា​ធំ​បំផុត​ប្រចាំ​ទ្វីប​អាស៊ី​​ដែល​មាន​រយៈ​ពេល​៤​ឆ្នាំ​ម្តង​ កម្ពុជា​ក៏​​បាន​បញ្ជូន​កីឡា​១៣​ប្រភេទ​ដែល​មាន​អត្តពលិក​៤២​នាក់​​ចូល​រួម​ប្រកួត​​ផង​ដែរ។

ចង់​ដឹង​ថា ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ជិះ​ម៉ូតូ​ធំ​ទៅ​បើក​កីឡា​ទ្វីប​អាស៊ី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ប៉ុណ្ណា​នោះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Kumparan   ប្រែ​សម្រួល៖ សុខ លាងហ៊ត