Bale បំពេញ​តួនាទី​​ជំនួស​ CR7 យ៉ាង​ល្អ​ ស្ដារ​មុខមាត់​ឲ្យ Real ​ថ្ងៃ​បើក​ឆាក​​​ក្នុង​លីគ

  • 2018-08-20 02:06:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Bale បាន​ដើរ​​តួនាទី​យ៉ាង​សំខាន់​​ជំនួស  Cristiano Ronaldo ជួយ Real Madrid ធ្វើ​បាន​​ល្អ​ឈ្នះ Getafe ២ទល់​នឹង០ កាល​ពី​យប់​មិញ​ដែល​ជា​ប្រកួត​បើក​ឆាក​ដំបូង​នៅ La Liga។

Dani Carvajal ​ជា​អ្នក​រក​គ្រាប់​បាល់​ដំបូង​ឲ្យ Real Madrid ​នៅ​នាទី​ទី​២០ ធ្វើ​ឲ្យ​សមាជិក​ក្រុម​សប្បាយ​ចិត្ត​ជា​ខ្លាំង។ យ៉ាង​ណា​មួយ​គ្រាប់​នេះ​បាន​បន្ត​រហូត​ចប់​ដល់​​វគ្គ​ទី​១។ ឈាន​ដល់​វគ្គ​ទី​២ នាទី​៥១ Gareth Bale ដែល​ត្រូវ​រ៉ាប់រង​ជំនួស​តំណែង​ Ronaldo ក្នុង​ការ​សកម្ម​រក​គ្រាប់​បាល់​​ អាច​ធ្វើ​​បាន​មួយ​គ្រាប់​ទៀត ដែល​ជា​គ្រាប់​ធានា​៣​ពិន្ទុ​ឲ្យ Madrid នៅ​សប្ដាហ៍​ដំបូង។

​Madrid ទើប​តែ​ស្រងាក​ចិត្ត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ដោយ​សារ​តែ​ចាញ់ Atletico Madrid ៤​ទល់​២ ក្នុង​ពាន​រង្វាន់ UEFA Super Cup។ បរាជ័យ​នេះ​បាន​ធ្វើ​ឲ្យ​មតិ​មហាជន​មួយ​ចំនួន​​ យល់​ថា​ដោយ​សារ​បាត់ Cristiano Ronaldo និង​អ្នក​ចាត់​ការ​ឆ្នើម Zinedine Zidane។ ប៉ុន្តែ​ពេល​នេះ​ពួក​គេ​​បាន​សាង​កិត្តិយស​វិញ ក្នុង La Liga៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ